របាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ.ក១៩)បានបង្ហាញថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី១ខែតុលាឆ្នាំ២០២១មាន៩៩,០៩ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំមាន៨៩,៥៦ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ១.៩៦៦.៩៣១នាក់។លើកុមារ អាយុពី ០៦ឆ្នាំដល់ក្រោម ១២ឆ្នាំ មាន ៩១,២៥ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ ១.៨៩៧.៣៨២ នាក់៕