ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ ២០២១ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខណ្ឌ ចុះ​ធ្វើការ​សម្របសម្រួល និង​ពិនិត្យ​ទីតាំង​ស្នើសុំ​ចាក់​បេតុង​រៀបចំ​ចិញ្ចើមផ្លូវ​សាធារណៈ​របស់​ឈ្មោះ សុខ សំណាង ស្ថិតនៅ​ក្នុងភូមិ​បឹងរាំង សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។


ក្នុងពេល​ចុះ​ត្រួតពិនិត្យ​នោះដែរ ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខណ្ឌ ចុះ​ពិនិត្យ​ទីតាំង​ដី ០១​ឡូ​តិ៍ (​ឡូ​តិ៍​ត្រីកោណ​) ក្នុង​តំបន់​៦៥ ដែល​ជាប់​ពាក់ព័ន្ធ​ក្បាល​លោកស្រី ស៊ុន សំឡូត កំពុង​គ្រប់គ្រង ស្ថិតនៅ​ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​៕​