ដោយ​: health.com.kh

​ស្បែក​ស្ងួត​គឺជា​ស្ថាន​ភាពមិន​ស្រួល​មួយ ដែល​ត្រូវបាន​សម្គាល់​ដោយមាន​ការឡើង រមាស់​និង​ស្នាម​ប្រេះ​លើ​ស្បែក​។ វា​អាច​កើតឡើង​ដោយសារ​មូលហេតុ​ជាច្រើន​។ អ្នក​អាចមាន​ស្បែក​ស្ងួត​ដោយ​ធម្មជាតិ​។​

​ប៉ុន្តែ​ទោះបីជា​ស្បែក​របស់​អ្នកមាន​ជាតិ​ខ្លាញ់​ក៏ដោយ ក៏​អ្នក​អាចមាន​ស្បែក​ស្ងួត នៅ​ថ្ងៃ​ណាមួយ​។ ខាងក្រោម​នេះ គឺជា​មូលហេតុ​មួយចំនួន ដែល​បណ្តាលឱ្យ​ស្បែក របស់​អ្នក​ស្ងួត​៖

១.​អាយុ​
​មនុស្ស​វ័យ​ចំណាស់​ងាយ​នឹង​វិ​វត្ត​ទៅជា​ស្បែក​ស្ងួត​។ នៅពេល​អ្នកមាន​វ័យ​ចំណាស់ រន្ធ​ញើស​របស់​អ្នក​ផលិត​ប្រេង​តិចជាង​មុន​ធ្វើឱ្យ​អ្នក​ប្រឈម​នឹង​ស្បែក​ស្ងួត​។​

២. ប្រវត្តិ​ជ​ម្ងឹ​ប្រចាំកាយ​
​អ្នក​ទំនង​ជាមាន​ជម្ងឺ​ត្រអក​ឬ​ជម្ងឺ​រលាក​ស្បែក ដែល​ទាក់ទង​នឹង​អា​ឡែ​ហ្សី ប្រសិនបើ អ្នកមាន​ក្រុមគ្រួសារ​កើត​ជ​ម្ងឹ​នេះ​។​

៣. រដូវ​កាល
​ស្បែក​ស្ងួត​ច្រើនតែ​កើតមាន​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​និង​ខែ​រដូវរងា​នៅពេលដែល​កម្រិត សំណើម​មានកំ​រិត​ទាប​។ នៅ​រដូវក្តៅ កម្រិត​សំណើម​ខ្ពស់​ជួយ​បញ្ឈប់​ស្បែក​របស់ អ្នក​មិនឱ្យ​ស្ងួត​។​

៤. ទម្លាប់​ងូតទឹក​
​ការ​ងូតទឹក​ឱ្យបាន​ញឹកញាប់​ឬ​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ខ្លាំង​ធ្វើឱ្យ​អ្នក​ប្រឈម​នឹង ស្បែក​ស្ងួត​៕​/PC