​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អ្នកបើកបរ​របស់​គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ ត្រូវបាន​ប្រទះឃើញ​រង់ចាំ​ជិត ៧ ម៉ោង​ដើម្បី​ចាក់​សាំង​រថយន្ត​ទំនើប Bentley តម្លៃ ២២០.០០០ ផោន (២៩,៥ ម៉ឺន​ដុល្លារ​) របស់​តារាបាល់ទាត់​រូប​នេះ​នៅ​ស្ថានីយ​ប្រេង​ក្នុង​តំបន់ឆេ​សាយ​អឺ​។​

​រថយន្ត Bentley Flying Spur ដែល​ទិញ​ដោយ​កីឡាករ​ព័រ​ទុយ​ហ្គាល់​រូប​នេះ​នា​ពេល​ថ្មីៗ​នេះ​ត្រូវបាន​ប្រទះ​ឃើញ​ឈប់​ក្នុង​ស្ថានីយប្រេងឥន្ធនៈ Shell​នៅ​ទីក្រុង​វី​ម​ស្លូ​នៅ​​ម៉ោង​ប្រហែល ២ និង​២០ នាទី​រសៀល​កាលពី​ថ្ងៃ​ពុធ​ទី​២៩​កញ្ញា​។​

​តារា​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Manchester United វ័យ​៣៦​ឆ្នាំ​រូប​នេះ​ក៏​បាន​បញ្ជា​ឱ្យ​សមាជិក​ក្រុម​សន្តិសុខ​របស់​គាត់​ចាក់​សាំង​រថយន្ត Range Rover របស់​គាត់​ផងដែរ​។​

​ប៉ុន្តែ​បន្ទាប់​ពី​រង់ចាំ​អស់ ៦ ម៉ោង​និង​៤០​នាទី​បុរស​ទាំង​ពីរ​បាន​ដឹងថារ​ថយ​ន្ត​ដឹក​ប្រេងឥន្ធនៈ​មួយគ្រឿង​មិន​បាន​មក​ដល់​ស្ថានីយ​ក្នុងពេល​ឆាប់ៗ​នោះទេ​ហើយ​បាន​បើក​ឡាន​ចេញទៅ​​ដោយ​ដៃទទេ​នៅ​ម៉ោង​ប្រហែល ៩ យប់​។​

​រ៉ូ​ណាល់​ដូ ដែល​កំពុង​ស្នាក់នៅ​ក្នុង​គេហដ្ឋាន​ដ៏​ស្ដុកស្ដម្ភ​មាន​បន្ទប់​គេង ៧ នៅក្បែរនោះ មិន​មាន​វត្តមាន​នៅ​កន្លែង​ចាក់​សាំង​នោះទេ​។​

​បុគ្គលិក​របស់​គាត់​ត្រូវបាន​គេ​ប្រទះឃើញ​កំពុង​ផឹក​កាហ្វេ Starbucks ដែល​បាន​ទិញ​ពី​ក្នុង​ហាង Spar របស់​ហ្គា​រ៉ា​សសាំង​ព្រោះ​ពួកគេ​បាន​មក​ចាក់​សាំង​ពេល​មាន​ភ្លៀង​រឹមៗ​។​

​ប្រភព​ពលរដ្ឋ​ម្នាក់​បាន​ប្រាប់​កាសែត The Sun ថា “​ទោះបី​រ៉ូ​ណាល់​ដូ​មាន​លុយ​ច្រើន​រាប់​មិន​អស់​ក៏ដោយ ក៏​ប៉ុន្តែ​គាត់​នៅ​តែ​លើ​ជិះទូក​តែមួយ​ជាមួយ​ពួក​យើង (​ទិញ​សាំង​មិនបាន​)”​។​

​សន្តិសុខ​របស់​គាត់​បា​ន​រង់ចាំ​អស់​ជាច្រើន​ម៉ោង​ដោយ​សង្ឃឹម​ថា​រថយន្ត​ដឹក​ប្រេង​នឹង​មកដល់ ប៉ុន្តែ​ពួកគេ​ត្រូវ​បង្ខំចិត្ត​បើកឡាន​ចេញ​ទៅ​វិញ​។​

​សូមបញ្ជាក់​ថា ទីផ្សារ​ប្រេង​ឆៅ​អង់គ្លេស BP បាន​ប្រកាស​កាលពី​ខែ​មុន​ថា អង់គ្លេស​ខ្វះ​អ្នកបើកបរ​ឡាន​ដឹក​ប្រេង​ជាង ១០០.០០០ នាក់​ដើម្បី​ផ្គត់ផ្គង់​ប្រេង​តាម​ស្ថានីយ​នានា​ទូទាំង​ប្រទេស ជាហេតុ​នាំ​ឱ្យ​មាន​វិបត្តិ​ប្រេង​ទូទាំងប្រទេស​៕

​អ្នក​បើក​ឡាន Bentley របស់​រ៉ូ​ណាល់ដូ​រង់ចាំ​៧​ម៉ោង​ក៏​នៅតែ​ចាក់​សាំង​មិនបាន​