ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌ​កំបូល ដឹកនាំ​ដោយ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល និង​ភរិយា រួមជាមួយ​លោក -​លោកស្រី​អភិបាលរង និង​មន្ត្រី​សាលាខណ្ឌ ដោយមាន​ការចូលរួម​ពី​ភូមិ សង្កាត់ និង​ក្រុមយុវជន ស​.​ស​.​យ​.​ក​សង្កាត់ បាន​បន្ត​ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ក្នុងអំឡុងពេល​កូ​វីដ​-១៩ ចំនួន ១៤៨​គ្រួសារ ស្ថិតក្នុង​ភូមិ​ក្ងោក សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូន​តាមរយៈ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ​។

​ក្នុងឱកាស​នោះ​ផងដែរ លោក​អភិបាលខណ្ឌ​បាន​ណែនាំ ដល់​ប្រជាពលរដ្ឋ​អោយ​អនុវត្តន៍​វិធានការ​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ “៣​កុំ ៣​ការពារ “​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

​ជាមួយគ្នា​នោះដែរ លោក​អភិបាល​ក៏បាន​ជំរុញ និង​លើកទឹកចិត្ត​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ចូលរួម​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​នឹង​ចាប់ផ្ដើម​ផ្សព្វផ្សាយ​នា​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខនេះ​។

​មន្ត្រី​ឱ្យដឹងថា​៖ អំណោយ​ដែល​លោក​អភិបាល​បាន​ចែកជូន​ក្នុង​មួយ​គ្រួសារ រួមមាន​៖​អង្ករ ២៥ គីឡូក្រាម -​ទឹកត្រី​១​យួរ​-​ត្រីខកំប៉ុង​១​យួរ -​មី​១​កេស​៕​