​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖ អាជ្ញាធរ​ប្រឆាំង​អំពើពុករលួយ​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ទី​០២​តុលា​ថា គេ​កំពុង​ស៊ើបអង្កេត​អតីតរដ្ឋមន្ត្រី​យុត្តិធម៌​ចំពោះ​ការរំលោភ​វិន័យ​និង​ច្បាប់​ធ្ងន់​​ធ្ង​រ​។​

​លោក​ហ្វ៊ុយ ហ្សេ​ង​ហួរ ដែល​ធ្លាប់​កាន់​តួ​កនា​ទី​សំខាន់​នៅ​ក្រុង​ប៉េកាំង រួម​មាន​រដ្ឋមន្ត្រី​យុត្តិធម៌​និង​ប្រធាន​ការិយាល័យ​សន្តិសុខ​សាធារណៈ​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​ចំពោះ​«​ការរំលោភ​​វិន័យ​និង​ច្បាប់​ធ្ងន់ធ្ងរ​»

​នេះ​ជា​កម្មាភិបាលជាន់ខ្ពស់​ចុងក្រោយ​គេ​ដែល​បាន​ធ្លាក់​ចូល​ក្នុង​សំណាញ់​នៃ​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​របស់​ចិន​បន្ទាប់​ពី​មន្ត្រី​ចិន​ជា​ច្រើន​បាន​ជាប់​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​​របស់​ប្រធានាធិបតី​ស៊ី ជីន​ភីង ។​

​លោក​ហ្វ៊ុយ ហ្សេ​ង​ហួរ ដែល​ធ្លាប់​កាន់​តួ​កនា​ទី​សំខាន់​នៅ​ក្រុង​ប៉េកាំង រួម​មាន​រដ្ឋមន្ត្រី​យុត្តិធម៌​និង​ប្រធាន​ការិយាល័យ​សន្តិសុខ​សាធារណៈ​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​ចំពោះ​«​ការរំលោភ​​វិន័យ​និង​ច្បាប់​ធ្ងន់ធ្ងរ​» នេះ​បើ​តាម​ការប្រកាស​របស់​អាជ្ញាធរ​។​

​ធ្លាប់​ជា​មន្ត្រី​ប៉ូលិស​កំពូល​នៅ​ក្រុង​ប៉េកាំង លោក​ហ្វ៊ុយ ត្រូវបាន​គេ​ដឹងថា​បាន​ដឹកនាំ​ការស៊ើបអង្កេត​ការប្រព្រឹត្ត​អំពើ​ពុករលួយ​លើ​លោក ហ្សូ យ៉ុង​កាង អតីត​ប្រធាន​សន្តិសុខ​ចិន ដែល​ត្រូវបាន​​ចាប់​ដាក់គុក​នៅ​ឆ្នាំ​២០១៥​។​តែ​រូប​លោក​ឥឡូវ កំពុង​ប្រឈម​ការស៊ើបអង្កេត​ដូច​គ្នា​ពី​សំណាក់​គណៈកម្មាធិកា​រ​កណ្តាល​សំរាប់​អធិការកិច្ច​វិន័​យ​(CCDI)​ដែល​ជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​ចិន​។​

​លោក​ហ្វ៊ុយ បច្ចុប្បន្ន ជា​នាយករង​នៃ​គណៈកម្មាធិការ​កិច្ចការ​សង្គម​និង​ច្បាប់​នៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​អង្គការ​ទីប្រឹក្សា​មាន​តែ​ឈ្មោះ​តែ​មិនសូវ​មាន​អំណាច​មួយ​។​

​សេចក្តីប្រកាស​របស់ CDDI​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អតីត​អនុរដ្ឋមន្ត្រី​យុត្តិធម៌​លោក​ស៊ុន លី​ជុន​ត្រូវ​បាន​បណ្តេញចេញ​ពី​គណបក្ស​ដោយសារ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​។​ស៊ុន​ត្រូវបាន​​ចោទប្រកាន់ថា រក្សាទុក​ឯកសារ​សម្ងាត់​បុគ្គល ទទួល​សំណូក គេច​ពី​ភារកិច្ច​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​និង​ចាយ​លុយ​ដើម្បី​សេវា​សិច​។​លោក​ក៏​នឹង​ប្រឈម​ការស៊ើបអង្កេត​បន្ថែម​ទៀត​និង​​ការកាត់ទោស​។​

​អតីត​អនុរដ្ឋមន្ត្រី​យុត្តិធម៌​និង​អតីត​មេ​ប៉ូលិស​ហុងកុង លោក​ស៊ុន លី​ជុន​

​សូមបញ្ជាក់​ថា មន្ត្រី​ចិន​ជាង​១​លាន​នាក់ ត្រូវបាន​ដាក់ទោស​នៅក្រោម​យុទ្ធ​ន​ការប្រឆាំង​អំពើ​ពុករលួយ​តាំងពី​មុន​មក ។​

​កាលពី​ខែ​កញ្ញា អតីត​ប្រធាន​ក្រុមហ៊ុនស្រា​ចិន​Kweichow Moutai​ដែលជា​ក្រុមហ៊ុន​ភេសជ្ជៈ​សុរា​មាន​តំលៃ​បំផុត​លើ​លោក​ត្រូវបាន​តុលាការ​សំរេច​ដាក់​កុក​មួយជីវិត​ដោយសារ​តែ​ទទួល​​សំណូក​១៧​លាន​ដុល្លារ​៕