ដោយៈសៅវ៉ាន់ឌី/ព្រះវិហារៈមន្ទីរសាធារណការខេត្តព្រះវិហារបានប្រកាសផ្អាកចរាចរណ៍បណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពី ឃុំកំពង់ស្រឡៅមួយស្រុកឆែប ដល់បន្ទាយស្រមោច ឃុំមរកត ស្រុកជាំក្សាន្តបន្ទាប់ពីទទួលរង ឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃ បានបណ្តាលឱ្យមានជំនន់ទឹកភ្លៀងលិចនិងហូរកាត់ផ្លូវមួយចំនួននៅ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

តាមសេចក្តីជូនដំណឹងនៅថ្ងៃទី១ខែតុលាឆ្នាំ២០២១នេះបានបញ្ជាក់ថាយោងតាមស្ថានភាពផ្លូវសូមធ្វើការផ្អាកចរាចរណ៍ ជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៩២ចាប់ពីឃុំកំពង់ ស្រឡៅមួយ ស្រុកឆែបដល់ឃុំមរកតហៅបន្ទាយស្រមោចស្រុកជាំក្សាន្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មានការ ជូនដំណឹងសារជាថ្មី ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យមានការបាក់ស្រុតនិងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយ សុវត្ថិភាព៕សរន