ដោយៈបាយ័ន/សៀមរាបៈលោកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកស្រី ព្រមទាំង លោក នួន ពុទ្ធារ៉ា អភិបាលក្រុសៀមរាបនៅថ្ងៃទី២ ខែតុលាត្រូវនិងថ្ងៃកាន់បិណ្ឌ១១បានប្រគេនទេយ្យវត្ថុដល់វត្តចំនួន៤១វត្ត ក្នុងនោះ២១វត្តក្នុងក្រុងសៀមរាប និង២០ក្នុងស្រុកក្រឡាញ់។

ទេយ្យវត្ថុក្នុងមួយវត្តៗទទួលបានអង្ករបីបាវ ស្មើ១៥០គីឡូក្រាម ,មីប្រាំមួយកេសតូច, ទឹកបរិសុទ្ធមួយកេស ,ស្ករសរ ១០គីឡូក្រាម ,ទឹកស៊ីអ៊ីវបីយួរ , ទឹកត្រីពីរយួរ , ត្រីខមួយកេស ,ទឹកដោះគោ២៤កំប៉ុង និងបច្ច័យ ៧០ម៉ឺនរៀល ៕សរន