ដោយៈសុផល/ភ្នំពេញ៖ក្រសួងទេសចរណ៍កំពុងជំរុញធុរកិច្ចថ្មី(Start-Up)ផ្នែកបច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍ដើម្បីគាំទ្រដំណើរការ អាជីវកម្មក្នុងបរិបទប្រក្រតីភាពថ្មីនៃសម័យកូវីដ១៩។
កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានធ្វើសិក្ខាសាលាមួយបង្ហាញពីដំណោះស្រាយបច្ចេកវិទ្យាឌីជីថល សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍ក្នុងដំណាក់កាលស្តារវិស័យទេសចរណ៍ឡើងវិញតាមរយៈប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មានហ្សូមដែលមានម្ចាស់ធុរកិច្ចនិងអ្នកគ្រប់គ្រងប្រមាណ១០០រូប។លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍បានចូលរួមចែករំលែកពីយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
រូបថតៈកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានធ្វើសិក្ខាសាលាមួយបង្ហាញពីដំណោះស្រាយបច្ចេកវិទ្យាឌីជីថល សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍ក្នុងដំណាក់កាលស្តារវិស័យទេសចរណ៍ឡើងវិញតាមរយៈប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មានហ្សូមដែលមានម្ចាស់ធុរកិច្ចនិងអ្នកគ្រប់គ្រងប្រមាណ១០០រូប។
សិក្ខាសាលានេះ បានផ្តល់ជាទម្រង់កិច្ចសហប្រតិបត្តិការរវាងធរុកិច្ចថ្មីៗ ដោយបង្ហាញពីការវិវត្តន៍នៃឌីជីថល និងនវានុវត្តន៍ក្នុងវិស័យទេសចរណ៍ សំដៅគាំទ្រដំណើរអាជីវកម្មក្នុងបរិបទប្រក្រតីភាពថ្មីឲ្យមានភាពធន់ (Resilience) ពង្រឹងសមត្ថភាពបុគ្គលិក ជំរុញទីផ្សារនិងការផ្សព្វផ្សាយឌីជីថល ការលើកកម្ពស់ផលិតភាព និងគុណភាពសេវាកម្មផងដែរ។
លោកប្រធាននាយកដ្ឋាន បានលើកឡើងពីការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ក្រសួងទេសចរណ៍ តាមរយៈការអនុវត្តនូវផែនទីចង្អុលផ្លូវស្តីពីការស្តារវិស័យទេសចរណ៍ឡើងវិញក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ដោយក្នុងនោះក្រសួងទេសចរណ៍បានជំរុញសកម្មភាពយុទ្ធសាស្ត្រចំនួន១៥និងសកម្មភាពលម្អិតចំនួន៤២និងបានបញ្ជូលផែនការនេះទៅក្នុងរបៀបវារៈនៃផែនទីចង្អុលផ្លូវបច្ចេកវិទ្យាផ្នែកទេសចរណ៍ របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍៕សរន
រូបថតៈកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានធ្វើសិក្ខាសាលាមួយបង្ហាញពីដំណោះស្រាយបច្ចេកវិទ្យាឌីជីថល សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍ក្នុងដំណាក់កាលស្តារវិស័យទេសចរណ៍ឡើងវិញតាមរយៈប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មានហ្សូមដែលមានម្ចាស់ធុរកិច្ចនិងអ្នកគ្រប់គ្រងប្រមាណ១០០រូប។