កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានធ្វើសិក្ខាសាលាមួយបង្ហាញពីដំណោះស្រាយបច្ចេកវិទ្យាឌីជីថល សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍ក្នុងដំណាក់កាលស្តារវិស័យទេសចរណ៍ឡើងវិញតាមរយៈប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មានហ្សូមដែលមានម្ចាស់ធុរកិច្ចនិងអ្នកគ្រប់គ្រងប្រមាណ១០០រូប។លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍បានចូលរួមចែករំលែកពីយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៕