សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែងបង្រ្កាបរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងនៅរសៀលថ្ងៃទី២ខែតុលាឆ្នាំ២០២១។
រថយន្តដឹកឈើមួយគ្រឿងខាងលើបើកបរដោយម្ចាស់ឈ្មោះរ័ត្នរស់នៅចំណុចអូរពងមាន់ភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងត្រូវសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែងឃាត់ខ្លួនយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។រថយន្តដឹកឈើនេះមានទិសដៅចេញពីផ្លូវស្រុកកូនមុំខេត្តរតនគិរីកាត់តាមស្រុកកោះញែកខេត្តមណ្ឌលគីរីឆ្ពោះមកកាន់ខេត្តស្ទឹងត្រែង៕