ភ្នំពេញៈ ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា បានរកឃើញអ្នកឆ្លងថ្មី ចំនួន ១៩៩ នាក់ ( លទ្ធផល បញ្ជាក់ ដោយ PCR ), ជាសះស្បើយ ៤៩០ នាក់, ស្លាប់ចំនួន ២៣ នាក់ ។ ក្នុងនេះ ករណីឆ្លងសហគមន៍ ១៥៥ នាក់, ករណីនាំចូលថ្មី ពីក្រៅប្រទេស ចំនួន ៤៤ នាក់។
គិតត្រឹមព្រឹក ថ្ងៃទី៣ ខែតុលា នេះ កម្ពុជា មានអ្នកឆ្លងសរុប ១១៣.២៥៦ នាក់, អ្នកជាសះស្បើយ ១០៤.៤០៨ នាក់ និងអ្នកស្លាប់ ២.៣៨៣ នាក់ ។ ករណីនាំចូលពីក្រៅប្រទេស សរុប ១៩.០៩៣ នាក់ ៕/V
សូមអានសេចក្តីជូនព័ត៌មាន ដូចមានខាងក្រោម៖