​ ​ ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ប្តឹង​ម៉ែ​ដោះ​ថា​មិន​ទទួលខុសត្រូវ​ពេល​កូនស្រី​មាន​ឈាម​ហូរ​តាម​ប្រដាប់ភេទ​

1354
ចែករម្លែក

(​ភ្នំពេញ​)៖​កាលពីរ​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៧​ពីរ​នាក់​ប្ដី​ប្រពន្ធ​បានដាក់​ពា​ក្ប​ណ្ដឹ​ង​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​សុំ​ជួយ​រក​យុត្តិធម៌​ឲ្យ​កូនស្រី​គាត់​ផង​ព្រោះតែ​គាត់​បាន​យក​កូនស្រី​ទៅ​ឲ្យ​អ្នក​មើលថែ​ហើយ​មាន​ឈាម​ហូរ​តាម​ប្រដាប់ភេទ​ដោយ​មិន​ទទួលខុសត្រូវ​។​

​ម្តាយ​ក្មេងរងគ្រោះ​ឈ្មោះ​សៀន រតនា អាយុ​៣០​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ស្នាក់​ភូមិ​ឬ​ស្សី​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ មាន​ស្រុកកំណើត​ភូមិ​ព្រីង​ជ្រុំ​ឃុំ​ព្រះ​ពន្លា​ស្រុក​កំពង់​រោទ៍​ខេត្តស្វាយរៀង​។​ឪពុក​ពៅ​សៅ​អាយុ​៣៥​ឆ្នាំ​មុខរបរ​ជាង​កាត់​កញ្ចក់​មានស្រុក​កំណើត​ភូមិ​ឈើទាល ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

ចំណែក​កូនស្រី​របស់គាត់​មានឈ្មោះ ឯ​.​រ​.​ណ​អាយុ​១២​ខែ​២០​ថ្ងៃ​
​។ រីឯ​អ្នក​មើលថែ​(​ម៉ែ​ដោះ​)​មានឈ្មោះ​តោ​ស្រី​អាយុ​៣៦​ឆ្នាំ​មុខរបរ​មើលថែ​ក្មេង​នៅផ្ទះ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ​យ័ ខណ្ឌមានជ័យ​ចំណែក​ប្តី​ឈ្មោះ​ទ្រូ អាយុ​៤៥​ឆ្នាំ​មុខរបរ​សន្តិសុខ​ស្នាក់នៅ​ជាមួយ​ប្រពន្ធ
​។​
តាម​សម្តី​ម្តាយ​កុមារី​រងគ្រោះ​បានអោយដឹងថា ប្ដី​របស់​បានកូន​ស្រីរ​បស់​គាត់​បាន​យកទៅអោយ​ឈ្មោះ​តោ ស្រី​ជា​អ្នក​មើលថែ​ដូច​សព្វដង ហើយ​ការ​មើលថែ​នោះ​តាំងតែ​កូន​គាត់​មាន​អាយុ​៣​ខែ​។​ដោយ​រូបគាត់​និង​ប្តី​ជាប់រវល់​ការងា​អត់​មាន​អ្នក​មើលថែ​រហើយ​រវល់​តែ​រកប្រាក់​បង់ថ្លៃ​មើលថែ​ក្នុង​មួយខែ​៤០​ដុល្លារ​។

រហូត​ដល់​កូន​គាត់​សព្វថ្ងៃនេះ​កូន​គាត់​មាន​អាយុ​១២​ខែ​២០​ថ្ងៃ​លុះ​នៅ​ថ្ងៃទី​១៨​វេលា​ខែកក្កដា​ឆ្នាំ​២០១៧ ប្រហែល​ម៉ោង​១១​ថ្ងៃត្រង់​ម្តាយ​កុមារី​រងគ្រោះ​បានទទួល​ដំណឹង​តាមរយៈ​ទូរ​សព្ទ័​ដៃ​ពី​ម៉ែ​ដោះ​ប្រាប់ថា​កូនស្រី​នាង​ឯង​មាន​ហូរឈាម​តាម​ប្រដាប់ភេទ​យ៉ាងខ្លាំង​។​

ពេលដែល​បានទទួល​ដំណឹង​ហើយ​រូបនាង​ជា​ម្តាយ​បានមក​ទទួលយក​កូន​ស្រី​របស់គាត់​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដោយ​គ្រូពេទ្យ​កំពុងតែ​ព្យាបាល​ដោយ​យកចិត្តទុកដាក់​បំផុត​។​លុះដល់​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៧​រូបគាត់​ពីរ​អ្នក​ប្ដី​ប្រពន្ធ​បានដាក់​បណ្ដឹង​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ដើម្បីអោយ​អ្នក​មើលថែ​ចូលខ្លួន​មក​ទទួលខុសត្រូវ​ចំពោះ​រឿងនេះ​។​

​បើតាម​ការបញ្ជាក់​ពី​លោក​ហួរ ម៉េង​វ៉ាង អធិការរង​ខណ្ឌមានជ័យ បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ដដែល​ថា យើង​បាន​ហៅ​ម៉ែ​ដោះ ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​មក​សាកសួរ​រួចហើយ តែ​ពួកគេ​ឆ្លើយថា​មិនដឹង ព្រោះ​ពេល​ម៉ែ​ដោះ​លើក​កុមារ​រី​ពី​ក្នុង​អង្រឹង​យកទៅ​មុជទឹក គឺ​ឃើញ​មាន​ឈាម​នៅត្រង់​ប្រដាប់ភេទ ។ ពេលនេះ​សមត្ថកិច្ច​កំពុង​រង់ចាំ​ការពិនិត្យ​កោសល្យវិច័យ​ពី​មន្ទីរពិសោធន៍​មក​សិន​ថា វា​យ៉ាង​ម៉េង​បាន​ទៅជា​បែបនេះ ៕S/​ដោយៈ​សាវ​រក្ស​

​-​ឪពុកម្តាយ​ក្មេងរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ឲ្យ​ជួយ​រក​យុត្តិធម៌​

ទីតាំងផ្សាយពាណិជ្ជកម្ម