ដោយ​:​កាំ​ពី​/​ក្រចេះ​: កម្លាំង​ស្នងការ​នគរបាល​ខេត្តក្រចេះ​សហកា​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ក្រចេះ កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី ដឹកនាំ​សម្រួល​និតិ​វិធី​ដោយ​លោក អ៊​ង រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ បាន​ចុះបង្ក្រាប​ប​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង ដែលមាន​យីហោ អាហា​រដ្ឋា​ន និង ខេ ធី វី ពេញចិត្ត ដែល​បើក​តំណើរការ​អាជីវកម្ម​ល្មើស​វិធានការ​រដ្ឋបាល ដោយ​ឃាត់ខ្លួន​មនុស្ស ប្រុស​ស្រី​ចំនួន​២១​នាក់​ស្ថិត ភូមិ​ក្រគរ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្តក្រចេះ កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣​ខែតុលា ឆ្នាំ​២០២១​នេះ​។​

​លោក អេង ហឿន អធិការ​ក្រុង​ក្រចេះ​បានឱ្យដឹង​តាម ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​០៣ ខែតុលា ឆ្នាំ​២០២១​នេះ​ថា ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​មនុស្ស​ចំនួន​២១​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន​០៧​នាក់ ដោយ​ដក​ហួត​វត្ថុតាង​រួមមាន​÷ ម៉ូត​ចំនួន​១០​គ្រឿង​, ទូរ​ស័​ព្វ​ចំនួន​២៣​គ្រឿង​, ក្បាល DVR ចំនួន​២​គ្រឿង​, ខ្សែ HDMI ចំនួន​២​ខ្សែ​, និង​ទូរទស្សន៍ (​ម៉ូនីទ័រ​) ចំនួន​១​គ្រឿង​។​

​លោក​បាន បញ្ជាក់ទៀតថា​ប​ច្ច​ប្បន្ន​មនុស្ស​ចំនួន​២១​នាក់ និង​វត្ថុតាង​ខាងលើ កំពុង​ឃាត់ខ្លួន និង​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ក្រុង​ក្រចេះ ដើម្បី​បំពេញ​តាម​និតិ​វី​ធី​៕​