​ដោយ​៖​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២១ មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុ​សុភា និង​សហការ​រី បាន​អញ្ជើញ​ចុះសាកសួ​សុខទុក្ខ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង ។​

​នៅក្នុង​ដំណើរ​ចុះសាកសួ​សុខ​ទុក​នេះ​ផងដែរ មេបញ្ជាការ​តំបន់សឹករង​កំពង់ឆ្នាំង បាន​នាំយក​អង្ករ​ចំនួន ១០០​គីឡូក្រាម ស័ង្កសី​៥០​សន្លឹក ស៊ីម៉ង់ត៍​៥​បេ មី​២​កេះ ម៉ាស់​២​ប្រអប់ និង​ថវិកា​មួយចំនួន ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និង​លោកស្រី បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ រ៉ា និង​ប្រពន្ធ ឈុន ម៉ៅ ដែល​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង​ដែលមាន​ទំហំ ៦​គុណ​៨ ម៉ែត្រ​កាលពី​យប់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២១​កន្លងទៅ ស្ថិតនៅ​ក្នុងភូមិ​ទ័ព​តា​ឡា​ត់ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​

​ក្រុមគ្រួសារ​ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ​ខាងលើ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី និង​សូម​ជូនពរ​លោក និង​លោកស្រី សូម​ប្រកបដោយ​សុខ​ភាពល្អ​បរិបូណ៌ ជួបប្រទះ​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕​