ដោយ: សៅវ៉ាន់ឌី/ព្រះវិហារ: «កងកម្លាំងនគរបាលជាតិដៃម្ខាងការពារទឹកដី និងដៃម្ខាងទៀតប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។ នេះជាការលើកឡើងរបស់នាយឩត្តមសេនីយ៏ ហ៊ូ សាគុណ ក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខ និងយកអំណោយចែកជូន ដល់កងកម្លាំងនគរបាលដែលកំពុងឈរជើងការពារបូរណភាពទឹកដីទិសភូមិភាគទី៤ កាលពី ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
នាយឧត្តមសេនីយ៍ប្រធាននាយកដ្ឋានកណ្តាលនគរព្រំដែនបានសង្កត់ធ្ងន់ថា ស្ថិតក្នុងបរិបទមួយដែលបច្ចុប្បន្ននេះ ដោយសារតែមេរោគជំងឺកូវីដ១៩ បាននិងកំពុងវាយលុកយ៉ាងខ្លាំង។ ដោយកត្តាទាំងនេះ ហើយដែលធ្វើឱ្យកងកម្លាំងនគរបាលការពារព្រំដែន ត្រូវបង្កើននូវស្មារតីបន្ថែមទ្វេរឡើងថែមទៀត ។ចំណែកអំណោយដែលយកមកចែកជូននាឱកាសនោះរួមមាន៖មី, ត្រីខ, ទឹកភេសជ្ជៈ, និងថវិកាចំនួន៤០លានរៀល៕