ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​វលីមុខ​

(​វៈលីមុក​)

នាមសព្ទ​

( សំ​. បា​. វលិ​– ឬ វលី​– ) ស្វា ។ ( ព​. កា​. ) : រី​សត្វ​វលីមុខ ស៊ុកគ្រលុក​បែប​សម្បើម ចេះតែ​ញាក់ចិញ្ចើម មុខ​ពព្រើម​ដូច​ឥត​ទុក្ខ ។​

​សុខិតកាល​

(​សុ​-​ខិ​-​តៈ​—)

​នាមសព្ទ​

( សំ​. បា​. ) កាល​ឬ​វេលា​ដែលមាន​សេចក្ដីសុខ​
​សត្វលោក​តែង​រីករាយ​ក្នុង​សុខិតកាល ។ ( ព​. កា​. ) : សុខិតកាល ជន​ទាំង​អម្បាល តែង​ភ្លេច​ក្ដី​ទុក្ខ រីករាយ​សប្បាយ ឆ្ពោះ​តែ​ត្រង់​សុខ កាល​វេន​ក្ដី​ទុក្ខ គ្រលុក​ចូលមក ។ ទើប​ស្ទុះ​ច្រឡោត ទាំង​ខ្លៅ​ទាំង​ឆោត ខំប្រឹង​រាវរក ឲ្យ​គេ​ជ្រោមជ្រែង ខ្វាត់ខ្វែង​ជ្រុល​ជ្រក ជួន​បាន​គេ​មក ជួន​ឃែត​ទទេ ។​

​អនិស្សរ​

(​អៈនិស​-​សៈ​រ៉ៈ​)

គុណសព្ទ​

( បា​. < អន៑ “​មិន​, មិនមែន​; ពុំ​, ពុំមែន​, ឥត​” + ឥស្សរ “​ជាធំ​”; សំ​. អ​នី​ឝ្វ​រ < អន៑ + ឦ​ឝ្វ​រ ) ដែល​មិនមែន​ជាធំ​; អ្នក​ដែល​មិនមែន​ជាធំ​លើ​គេ​, ចិត្ត​ដែល​មិនមែន​ជាធំ​លើ​រូប​កាយ : ខ្លួន​ខ្ញុំ​ជា​អនិស្សរៈ ធ្វើ​ម្ដេច​នឹង​សម្រេចការ​នេះ​បាន ! ( បើ​ស្ត្រី និង ព​. ហុ​. ជា អនិស្សរា ) ។ ព​. ផ្ទ​. ឥស្សរ​, ឥស្សរា ។ អនិស្សរជន ឬ —​បុគ្គល ជន​ឬ​បុគ្គល​ដែល​មិនមែន​ជាធំ​លើ​គេ ។ អនិស្សរភាព ភាវៈ​ឬ​ភាព​នៃ​អ្នក​ដែល​មិនមែនជា ឥស្សរៈ​; ដំណើរ​មិនមែន​ជាធំ​លើ​គេ ។ ល ។ ព​. កា​. ប្រើ​ជា អនិស្សរោ​, អនិស្សរា​, អនិស្សរំ ក៏បាន​, ដូចជា​កាព្យ​ថា : កាល​ខ្លួន​នៅ​ក្មេង កុំ​យក​ការលេង មក​ធ្វើជា​មុខ ត្រូវ​ខំរៀន​សូត្រ កុំ​ស៊ុកគ្រលុក សន្សំទ្រព្យ​ទុក តាម​វ័យ​កុំ​ធ្លោយ ។ ដល់​ចាស់ជរា អនិស្សរា កម្លាំង​ថយ​ខ្សោយ ធ្វើ​អ្វី​ពុំ​កើត ភ្លេចមុខភ្លេចក្រោយ គួរ​កុំ​បណ្ដោយ ឲ្យ​ខាត​វេលា ។ អាយុជីវិត ភ្លេច​ពុំបាន​គិត អាទិត្យ​ចន្ទ្រា ថ្ងៃ​ស៊ី​យប់​ស៊ី ខ្ទេចខ្ទី​អាត្មា ដល់ពេល​អនិច្ចា ទើប​ភ្ញាក់ខ្លួន​ព្រើត ។ ឬមួយ​បែប​ទៀតថា : ខ្លួនប្រាណ​ជន​ចាស់ ទ្រម​តាម​ចំណាស់ អនិស្សរា ធ្វើ​អ្វី​លែងកើត រស់​តែ​មាត់​ថា អ្នកមាន​ប្រាជ្ញា គួរ​កាន់​សុចរិត ។ តាំងពី​ខ្លួន​ក្មេង កុំ​គិតតែ​លេង ភ្លាំងភ្លេច​ការណ៍​ពិត លុះដល់​ខ្លួន​ចាស់ ទើប​កាន់​សុចរិត រូប​កាយ​មិន​ស្បិត ស្ដាប់​ចិត្ត​ចង់​ឡើយ ។​

​អំបិលម្ទេស​

​នាមសព្ទ​

​ឈ្មោះ​ម្ហូបគោក​មួយ​ប្រភេទ ធ្វើ​ដោយ​អំបិល​និង​ម្ទេស​ជាដើម​បុក​ឲ្យ​ល្អិត​
​អំបិលម្ទេស​ក្រសាំង ។ ( បែប​បុក​អំបិលម្ទេស​ក្រសាំង​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ត្រូវ​ជជុះ​យក​គ្រាប់​កុំ​ឲ្យ​លាយ​សាច់ ហើយ​បុក​គ្រាប់​ឲ្យ​ល្អិត​ម៉ដ្ឋ​ដូច​ក្រមួន រួចហើយ​សឹម​លាយ​បញ្ចុះជ្រំ​ជាមួយនឹង​គ្រឿងផ្សំ​គ្រប់មុខ​មាន​ស្លឹក​ក្រូចសើច​ជាដើម បុក​គ្រលុក​ឲ្យ​បានជា​អំបិលម្ទេស​, បុក​បែបនេះ​ទើប​ឆ្ងាញ់ ព្រោះ​គ្រាប់​ក្រសាំង​មាន​ប្រេង​, បុក​ញំៗ​មិន​បែក​គ្រាប់​ក្រសាំង មិន​ចេញ​ប្រេង មិនសូវ​ឆ្ងាញ់​ទេ ច្រើនតែ​ជូរៗ​, បើ​ដាក់​ក្នុង​ក្រឡ​បិទ​គម្រប​ឲ្យ​ជិត​ទុក​យូរថ្ងៃ រឹតតែ​ឆ្ងាញ់​ជាង​បុក​ភ្លាម​បរិភោគ​ភ្លាម​, អំបិលម្ទេស​ក្រសាំង​បែបនេះ រាប់​ជា​ព្យញ្ជនាហារ​មួយ​ប្រភេទ​របស់​ខ្មែរ ពុំមែន​ថយ​ថោក​ឡើយ ) ។​ល ។​

ឧបបីឡកកម្ម​

(​អ៊ុ​ប៉ៈ​ប៉ី​ឡៈកៈ​ក័​ម​)

នាមសព្ទ​

( បា​. ; សំ​. ឧ​ប​បី​ឌ​ក + ក​ម៌​ន៑ ) អកុសលកម្ម​ពី​ព្រេងនាយ ដែល​ជាប់​តាម​មក​ផ្ដល់​បៀតបៀន​ឲ្យ​បាន​នូវ​សេចក្ដី​ទុក្ខលំបាក​វិនាស​ទ្រព្យធន​ជាដើម​
​ត្រូវ​ឧបបីឡកកម្ម​មក​ផ្ដល់​ឲ្យ​វិនាស​ហិនហោច ។ ព​. កា​. ថា​
​រី​ឧបបីឡកកម្ម គយឃ្លាំ​បៀតបៀន​ផ្ដល់​ក្ដី​ទុក្ខ តាម​ហេតុដែល​ធ្វើ​ស៊ុកគ្រលុក ញ៉ាំង​សុខ​ឲ្យ​ប្រាស​ចេញពី​គេ ។ ប្រភព​មកពី​វិហេសា ជា​កម្ម​ខ្លាំងក្លា​ក្នុង​បុព្វេ តាម​មក​ផ្ដល់​ផល​មិនតិច​ទេ ធ្វើ​គេ​យ៉ាងណា​ផ្ដល់​យ៉ាងនោះ ។ ព​. ផ្ទ​. ឧបត្ថម្ភកកម្ម ។​