​ដោយ​៖​សុផល​/​ភ្នំពេញ​៖ អនុវត្តតាម​ការអនុញ្ញាត​របស់​រាជរដ្ឋាភិបាល កម្ពុជា​បាននិងកំពុង​ត្រៀម​រៀបចំ​ចំ​គោលដៅ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដើម្បី​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ទូកក្តោង​អន្តរជាតិ ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ខែធ្នូ ចុងឆ្នាំ​២០២១ និង​វេទិកា​ទេសចរណ៍​អាស៊ាន ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ខែមករា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ការប្រជុំ​ផ្សព្វផ្សាយ​ការត្រៀម​រៀបចំ «​គោលដៅ​ទេសចរណ៍​សុវត្ថិភាព និង​បៃតង ក៏​ស្របទៅនឹង​យុទ្ធសាស្ត្រ​ត្រៀម​រៀបចំ​បើកទទួល​ទេសចរណ៍​សុវត្ថិភាព (​ចាក​វ៉ាក់សាំង​) នាពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្ដេជ្ញា​ថា​នឹង​ខិតខំ​ជំរុញ​ការអនុវត្ត​ស្ដង់ដា​បច្ចុប្បន្នភាព​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី ដើម្បី​ធានា​ដល់​ការរៀបចំ​ព្រិ​ត្តិ​ការណ៍​ទាំងពីរ​ខាងលើ ក៏ដូចជា​ដល់​ការត្រៀម​បើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ​នាពេល​ខាងមុខនេះ​។​

​ការជ្រើសរើស​យក​ក្រុងព្រះសីហនុ ជាទី​កន្លែង​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ទាំងពីរ​នេះ ដោយហេតុថា ខេត្ត​នេះ​មានការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្លូវថ្នល់ និង​សម្បទា​ទេសចរណ៍​យ៉ាង​ល្អ មាន​ព្រលានយន្តហោះ​អន្តរជាតិ ដែល​សម្រួលការ​ធ្វើដំណើ​រ​ដល់​គណៈប្រតិភូ​។ ម្យ៉ាងទៀត ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិក​បម្រើការ​ក្នុង​សេវាកម្ម​ទេ​ចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​ភ្ញៀវទេសចរ​បរទេស​ផ្ទៃក្នុង ក៏បាន​ប្រព្រឹត្តទៅ​លើស​ផែនការ​ទៅទៀត គឺ​ពិតជា​ប្រសើរ​ខ្លាំងណាស់​៕​