ដោយៈ បញ្ញា​សាស្ត្រ / ភ្នំពេញៈ មានការ​ចាប់អារម្មណ៍ មិនតិច​ទេ បន្ទាប់ពី ពិធី​ការិនី និង​ជា​តារា​សម្ដែង អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បង្អួត​វីដេអូ​ជ្រើសរើស ទិញ​គ្រឿង​សង្ហា​រឹម បិទ​ដោយ​មាស ២៤K ពី​ក្រុមហ៊ុន​ថា​នី ដា​នី ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​នាំចូល ផ្ដាច់មុខ នូវ​ផលិត​ផលពូក និង គ្រឿង​សង្ហា​រឹម ល្អផ្ដាច់គេ មកពី​បរទេស​។​

​អ្នកនាង ទទួលបាន​ការចាប់អារម្មណ៍ មិន​អន់​ដែរ បន្ទាប់ពី​អ្នកនាង បានក្លាយ​ជាតា​រា ដែលមាន​ឱកាស​ថត និង ប្រើប្រាស់​ដោយផ្ទាល់ ជាមួយ​ផលិតផល​ប្រណិត​របស់ ក្រុម​អភិជន​នេះ​។ តំណែង​របស់​អ្នកនាង បានធ្វើ​អោយមាន ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយសារ​ផលិតផល គ្រឿង​សង្ហា​រឹម ដែល​ក្រុមហ៊ុន ថា​នី ដា​នី មាន​ទីតាំង​ជាប់​មន្ទីរពេទ្យ សែន​សុខ ជិត​ផ្សារ​ដី​ហុយ តម្រូវអោយ​អ្នកនាង ថត​ប្រ​ម៉ូត គឺជា​ផលិតផល ប្រណិត បិទ​ដោយ​សន្លឹក​មាស 24K ដែលជា​ផលិតផល មានការ​ចាប់អារម្មណ៍ ក្នុង​ចង្កោម​ក្រុម​អភិជន​។ វត្តមាន​របស់​នាង កាន់តែ​ធ្វើអោយ​អ្នកនាង លេចធ្លោ ក្នង​នាម​ជា​អ្នក​ផ្សព្វផ្សាយ ស្រប​ពេលដែល ក្រុមហ៊ុន​ថា​នី ដា​នី បាន​បោះទុន នាំចូល​ផលិតផល គ្រឿង​សង្ហា​រឹម ដ៏​ប្រណិត​របស់ ប្រទេស​អ៊ីតាលី បិទ​ដោយ​សន្លឹក​មាស 24K ដែល​ជាទី​ចាប់អារម្មណ៍ នៅ​ទូទាំង​កម្ពុជា​។​

​អ្នកនាង ត្រូវបាន​គេ​អះអាងថា នឹងមាន​នាទី​ថត​ប្រូ​ម៉ូត គ្រឿង​សង្ហា​រឹម ដែល​បិទ​ដោយ​មាស 24K បែបនេះ ជាច្រើន​ម៉ូដ ជាច្រើន ម៉ាក​បន្ថែមទៀត ដើម្បី​បង្ហាញ​ពី​ប្រណិត​ភាព នៃ​ការ​នាំចូល​របស់ ក្រុមហ៊ុន​ថា​នី ដា​នី​។​

​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បានបង្ហាញ​នូវ​អារម្មណ៍ សប្បាយរីករាយ​យ៉ាងខ្លាំង បន្ទាប់ពី​ក្រុមហ៊ុន ថា​នី ដា​នី ជ្រើសរើស​អ្នកនាង អោយ​ក្លាយជា​ផ្សព្វផ្សាយ ខណៈដែល​ផលិតផល គ្រឿង​សង្ហា​រឹម​ប្រណិតៗ ហើយ​បិទ​ដោយ សន្លឹក​មាស 24K របស់​ក្រុមហ៊ុន​នេះ គឺជា​ផលិតផល​ថ្មី និង​កំពុង​ឈានមុខ​គេ​នៅ​កម្ពុជា​។ ផលិតផល​នេះ គឺ​ជាទី​ពេញនិយម និង ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ក្នុងការ​ផ្គត់ផ្គង់​តម្រូវការ របស់​គ្រួសារ​ក្រុម​អភិជន ដែល​ត្រូវការ​តែង​ផ្ទះ ដោយ​ភាព​ប្រណិត និង ភាពថ្លៃថ្នូរ​។ ផលិតផល​នេះ ក៏​នឹង​ជួយ​អោយ នាង​លេចធ្លោ ក្នុងនាម​ជាតា​រា​ផ្សព្វផ្សាយ ផងដែរ ដោយសារតែ​វីដេអូ​ប្រូ​ម៉ូត​មួយ ត្រូវបាន​ផលិតឡើង ដោយ​ស្តង់ដារ​ខ្ពស់ ដែល​កាន់តែ​ជួយ​លើក​សម្រស់ និង​កេរ្តិ៍ឈ្មោះ របស់​អ្នកនាង​។ នៅលើ​ផេ​ករ​បស់ ក្រុមហ៊ុន​ថា​នី ដា​នី ក៏​បង្ហាញ​ពី​រូបថត និង​វីដេអូ​ជាច្រើន ជុំវិញ​សកម្មភាព​ផ្សព្វផ្សាយ របស់​អ្នកនាង​ផងដែរ​៕/V