ដោយ: health.com.kh
• ពុលដោយការលេប ៖ ត្រូវយកអ្វី ដែលសេសសល់នៅក្នុងមាត់របស់ជនរងគ្រោះ ចេញ ។ បើសង្ស័យថា ពុលថ្នាំ សម្អាតផ្ទះ ឬសារធាតុគីមីផ្សេងៗទៀត ត្រូវអានស្លាក សញ្ញានៅលើដប និងធ្វើតាមសេចក្តីណែនាំសម្រាប់ការពុលដោយចៃដន្យ ។
• ពុលនៅលើស្បែក ៖ ត្រូវដោះសម្លៀកបំពាក់ដែលបានប៉ះពាល់ដោយប្រើស្រោមដៃ ហើយលាងជម្រះស្បែកពី ១៥ ទៅ ២០ នាទី ដោយប្រើប្រាស់ទឹកហូរ ។
• ពុលនៅក្នុងភ្នែក ៖ ត្រូវលាងសម្អាតភ្នែកជាមួយទឹកត្រជាក់ ឬក្តៅឧណ្ណៗ រយៈពេល ២០នាទី ឬរហូតដល់ក្រុមសង្គ្រោះបានមកដល់ ។
• ពុលដោយការស្រូប ៖ ត្រូវដាក់ជនរងគ្រោះ នៅក្នុងកន្លែងដែលមានខ្យល់អាកាស បរិសុទ្ធតាមដែលអាចធ្វើ បាន ។
• បើជនរងគ្រោះក្អូតត្រូវផ្អៀងក្បាលទៅម្ខាង ដើម្បីទប់ស្កាត់ការឈ្លក់ ។
• ចាប់ផ្តើមចលនាបេះដូង បើជនរងគ្រោះបាត់សញ្ញាជីវិត ដូចជាចលនាការដកដង្ហើម ឬ ក្អក ជាដើម ។
• ត្រូវប្រមូលដបថ្នាំគ្រាប់កញ្ចប់ ឬធុងជាមួយស្លាកសញ្ញាសម្គាល់ និងព័ត៌មានផ្សេងៗ ទៀត អំពីការពុល ហើយផ្ញើវាជាមួយក្រុមរថយន្តសង្គ្រោះបន្ទាន់ផងដែរ ៕/PC