ដោយៈ សុភក្ត្រា/ភ្នំពេញ៖លោក អ៊ុំ វុទ្ធទី អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខ របរជាមន្ត្រីរាជការដែលត្រូវគេចោទប្រកាន់ពីបទឆបោករឿងទិញលក់ ម៉ាស់នោះទីបំផុតបានទទួលយុត្តិធម៌វិញហើយដែលនេះបញ្ជាក់ពីភាពស្អាតស្អំរបស់លោកនៅក្នុងរឿងបញ្ជាទិញលក់ម៉ាសដ៏ចម្រូងចម្រាស់មួយ។
សូមបញ្ជាក់ថា៖ នៅក្នុងសវនាការជាសាធារណៈថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០២១របស់សាលាដំបូងរាជធានីភ្នំពេញ ដែលមានចៅក្រមជំនុំជម្រះលោកស្រី សឿង ចរិយា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ,តំណាងអយ្យការ លោក មុត ដារ៉ា ព្រះអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងក្រឡាបញ្ជីសវនាការ កញ្ញា ភឹម ស្រីលី ក្រឡាបញ្ជីសាលាដំបូងរាជ ធានីភ្នំពេញ បានសម្រេចឱ្យឈ្មោះ៖១- ឈ្មោះ អ៊ុំ វុទ្ឋទី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ។២ -ឈ្មោះ ពេជ្រ សុខបរមី ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ និង៣ ឈ្មោះ អ៊ុំ ស្រីលក្ខណ៍ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ រួចខ្លួនពីបទចោទប្រកាន់ពីបទ ឆបោក ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ចាប់ពីពេលនេះតទៅតាមបញ្ញត្តិមាត្រា ៣៥០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
គួររម្លឹកថា៖ក្នុងសំណុំរឿងឆបោកលុយជាង ៣១ ម៉ឺន ដុល្លារ ដែលកាលពីមួយឆ្នាំមុននេះ បានកើតឡើងរវាង លោកស្រី ហៃមុន្នី វីរៈសុធីតា និង លោក អ៊ុំ វុទ្ធទីនៅក្នុងការជួញដូរទិញម៉ាសពីបរទេសមកកម្ពុជា។ពេល នោះលោក អ៊ុំ វុទ្ធី ដែលជាឈ្មួញកណ្ដាលក្នុងរឿងទិញលក់ម៉ាសបានស្គាល់បុគ្គលឈ្មោះអ៊ុំ ស្រីល័ក្ខដែលជាឈ្មួញទិញដូរលក់ម៉ាស់ពីប្រទេសអាហ្វ្រិក លោកអ៊ុំ វុទ្ធទី ក៏បានយល់ព្រមកក់លុយទៅឱ្យ បុគ្គល ឈ្មោះ អ៊ុំ ស្រីល័ក្ខ ដែលមានចំនួនទឹកប្រាក់ជាង១២,២០០០ដុល្លារ និង បានកក់ប្រាក់ទៅឱ្យបុគ្គលឈ្មោះពេជ្រ សុខបូរមី ដែលមានចំនួន ទឹកប្រាក់ជាង១២ម៉ឺនដុល្លារ ដោយបុគ្គលទាំងពីរនាក់នេះសន្យាថា នឹងប្រគល់ម៉ាសទៅឲ្យលោកអ៊ុំ វុទ្ធទី តាមការកំណត់ដែលបាន គ្រោងទុក។ ប៉ុន្តែផ្ទុយទៅវិញមកដល់ថ្ងៃកំណត់បុគ្គលទាំងពីររូបនេះ មិនបានប្រគល់ម៉ាស់មកឲ្យ លោកអ៊ុំ វុទ្ធទី តាមការសន្យាឡើយ។ ក្នុងពេលនោះផងដែរ លោកស្រី ហៃ មុន្នីវីរៈសុធីតាដែលមិនបានទទួលតាមការកំណត់ក៏បានប្ដឹងទៅលោកអ៊ុំ វុទ្ធទី ខណៈដែលលោកអ៊ុំ វុទ្ធទីក៏បានប្ដឹងទៅបុគ្គលឈ្មោះ អ៊ុំ ស្រីលក្ខណ៍ និងឈ្មោះ ពេជ្រ សុខបូរមី ផងដែរ។
ក្រោយពីការសើបអង្កេតនិងធ្វើសវនាការ នៅថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យឈ្មោះ៖ឈ្មោះ អ៊ុំ វុទ្ឋទី រួចខ្លួនពីបទចោទប្រកាន់ពីបទឆបោក នេះ៕Ph