ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ រុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថាខ្លួនបានបាញ់សាកល្បងមីស៊ីលបញ្ជាទិសលឿនជាងសំឡេង Tsirkon (Zircon)ដោយជោគជ័យពីនាវាមុជទឹកជាលើកដំបូង ជាអាវុធដែលប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីនកោតសរសើរថាជាផ្នែកមួយនៃប្រព័ន្ធអាវុធជំនាន់ថ្មីគ្មានគូប្រៀប។
ក្រសួងការពារជាតិបាននិយាយថា នាវាមុជទឹក Severodvinsk បានបាញ់មីស៊ីលនេះនៅសមុទ្របារិនដោយជោគជ័យ ដោយបាញ់ចំគោលដៅដែលខ្លួនបានជ្រើសរើស។
វីដេអូរបស់ក្រសួងបានបង្ហាញការបាញ់សាកល្បងនេះធ្វើឡើងនៅពេលយប់។
រុស្ស៊ីបានសាកល្បងបាញ់មីស៊ីល Tsirkon ចេញពីនាវាចម្បាំងកាលពីខែកក្កដា។
លោកពូទីនបានប្រកាសអាវុធលឿនជាងសំឡេងថ្មីៗជាច្រើននៅឆ្នាំ ២០១៨ នៅក្នុងសុន្ទរកថាអាងយ៉ាងបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយនិយាយថាពួកវាអាចវាយប្រហារស្ទើរតែគ្រប់ចំណុចក្នុងពិភពលោកនិងគេចផុតពីខែលការពារមីស៊ីលដែលផលិតដោយអាម៉េរិក៕
មីស៊ីលបញ្ជាទិសលឿនជាងសំឡេង Tsirkon បាញ់ចេញពីនាវាមុជទឹកដោយជោគជ័យ