ដោយៈរ៉ាម៉ន/ភ្នំពេញៈលោក ឡុង ឌីម៉ង់ អតីតរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េត្រូវបានរាជរដ្ឋាភិបាលតែងតាំង លោកធ្វើជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ។បើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៤ ខែតុលាឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា លោក ឡុងឌីម៉ង់ ដែលកន្លងទៅត្រូវបានគេស្គាល់ថាលោកជាអតីតជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងក្រោយមកត្រូវបានរាជរដ្ឋាភិបាលតែងតាំងឲ្យជាធ្វើជាអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េដែលទើបចប់អាណត្តិកាលពីពេលថ្មីៗ ៕សរន