ដោយៈប.ជ័យ/បន្ទាយមានជ័យៈនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបន្ទាយមានជ័យនៅថ្ងៃទី៤ខែតុលាឆ្នាំ២០២១បានបញ្ជូនខ្លួនជនសង្ស័យម្នាក់បទនាំចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធី ។

រូបថតៈជនជាប់សង្ស័យ វ៉េត ឌឿង

លោកវរសេនីយ៍ទោ ស៊ុន សារឿន នាយរងការិយាល័យប្រឆាំងការជួញដូរនិងមនុស្សការពារអនីតិជននៃស្នងការដ្ឋាន នគរបាលខេត្តបាឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉េន ឌឿងហៅផ្លាប់ ភេទស្រីអាយុ៥៣ឆ្នាំ នៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ជននេះត្រូវបានកម្លាំងនគរបាលស្រុកថ្មពួកឃាត់ខ្លួននៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី៣ខែតុលា តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តនិងមានការសម្រប សម្រួលពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបងខេត្តបន្ទាយមានជ័យពីបទនាំមនុស្សចេញដោយ មិនស្របច្បាប់សម្រាប់ឆ្លងដែន បន្ទាប់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតប្រទះឃើញពលករខ្មែរប្រុសស្រីចំនួន ប្រាំបួននាក់បម្រុងឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយនាំមកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ។

លោកនាយរងការិយាល័យ បានបញ្ជាក់ថា នៅចំពោះមុខសមត្ថិច្ចជនសង្ស័យបានសារភាពថាខ្លួនបានស៊ីឈ្នួលឲ្យ ថៅកែថៃ រកពលករទៅធញវើការនៅប្រទេសថៃ ដោយក្នុងម្នាក់ថៅកែថៃឲ្យឈ្នួល៥០០បាត ។

ដោយផ្អែកលើចម្លើយសារភាពនិងការបំភ្លឺពីពលករខ្មែរទាំងប្រាំបួននាក់ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញខាងលើរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូង៕សរន