ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ ដោយជំងឺកូវីដ១៩ ចំនួន ៤៥ គ្រួសារ នៅតំបន់យុគន្ធរ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

អំណោយចែកជូនប្រជាពលរដ្ឋ ចំនួន ៤៥ គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២០ គីឡូ មី១កេស ទឹកសុីអុីវ១យួរ សារ៉ុង១ ម៉ាស់ ១ដុំតូច អាកុល ១ដប៕/V