ដោយ:ប.ជ័យ / បន្ទាយមានជ័យ :ពលរដ្ឋរងគ្រោះដោយទឹកជំនន់៣៣០ គ្រួសារ ហើយស៊ូទ្រាំក្រាញនៅផ្ទះនៅពីរសង្កាត់នៃក្រុងសិរីសោភ័ណ បានទទួលអំណោយហើយ កាលពីថ្ងៃទី០៣-០៤ខែតុលាឆ្នាំ២០២១ ។

គឺអំណោយជាគ្រឿងឧបភោគបរិភោគ របស់លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុម ការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ តាមរយៈលោកស្រី កែ សុភី ស សុខា ប្រធានក្លឹបបាល់ទាត់វិសាខា ត្រូវបានលោកមួន យក់សាន សមាជិកក្រុមប្រឹក្សាខេត្ត -តំណាងយុវជនខេត្ត លោកសុខ ចាន់ថា ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយជួយសង្កាត់អូរអំបិល លោក នាង ហាវ ប្រធានក្រុមក្រុងសិរីសោភ័ណចុះជួយសង្កាត់ លោក លោកស្រីក្រុមការងារសង្កាត់អូរអំបិល នាំយកទៅចែកជួនពលរដ្ឋ១៨០គ្រួសារដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ហើយទ្រាំត្រាំទឹកស្នាក់នៅលំនៅដ្ឋានខ្លួន នាភូមិព្រហូត;រោងមាស៊ីន ;អូរអំបិលសង្កាត់អូូរអំបិល។ពិធីចែកបានធ្វើនៅសាលាបឋមសិក្សា ព្រហូត។

ក៏មានការនាំយកអំណោយសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធិបណ្ឌិត និងអំណោយ លោក ស សុខា និងលោកស្រី កែ សួនសុភី រួមមានអង្ករ មី ត្រីខ ទឹកបរិសុទ្ធ ប្រគេងព្រះសង្ឃនិងជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន១៥០ គ្រួសារ មកពី៦ភូមិនៃសង្កាត់ ទឹកថ្លានិងអូរអំបិល ដែលពិធីធ្វើនៅបរិវេណវត្តភ្នំបាក់ក្រោម សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ។

លោកនាង ហាវ និងលោកសុក ចាន់ថា បានពាំនាំបណ្តាំផ្ញើសាកសួររំលែកទុក្ខលំបាកនិងផ្តល់កម្លាំងចិត្តពីលោកនាយឧត្តមសេនីយ៍ ឩបនាយករដ្ឋមន្ត្រីទៅជូនបងប្អូនប្រជាពលរដ្ឋនិងប្រគេនព្រះសង្ឃ ហើយក៏បានសំណូមពរអោយបងប្អូនថែរក្សាសុវត្ថិភាព អនាម័យបង្ការការពារសុខភាព សុវត្ថិភាពទាំងពីទឺកជំនន់និងទាំងពីជម្ងឺកូវីដ ១៩ ។
អំណោយជូនពលរដ្ឋក្នុង១គ្រួសារៗ ទទួលបានអង្ករ២០គក្រ ទឹកបរិសុទ្ធវីតាល់២កេស មីថៃ១កេស ត្រីខថៃ៣យួរនិងតង់មួយ ។
ចំណែកព្រះសង្ឃ បានទទួលរួមៈាទេយ្យទាន បច្ច័យ ៕សរន