ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួម ពីអភិបាលរងខេត្ត ២ រូប គឺលោក សាន់ យូ និងលោក នៃ ចារី , លោក អ៊ុន សុផល នាយករដ្ឋបាល សាលាខេត្ត និងលោក ខឹម ចាន់នឿន នាយករង រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានអញ្ជើញជួប សំណេះសំណាល និងចែកអំណោយនូវ ស្បៀងអាហារ ភេសជ្ជៈ និងថវិកាមួយចំនួន របស់រដ្ឋបាល ខេត្តកំពង់ឆ្នាំង ជូនដល់ភ្នាក់ងារសារព័ត៌មាន នៅក្នុងខេត្តកំពង់ឆ្នាំង ចំនួន ២៦ រូប ដើម្បីជាការលើកទឹកចិត្ត នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ។
នៅក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណរិទ្ធិ បានថ្លែងនូវការកោតសរសើរ ដល់ភ្នាក់ងារ សារព័ត៌មានទាំងអស់ ក្នុងខេត្តកំពង់ឆ្នាំង ដែលកន្លងមក បានសហការជាមួយ រដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់មូលដ្ឋាន ក្នុងការផ្សព្វផ្សាយព័ត៌មានទូទៅ ស្ដីពី ការអភិវឌ្ឍ លើគ្រប់វិស័យ របស់ខេត្តកំពង់ឆ្នាំង ជាពិសេសគ្រប់សកម្មភាព នៃការប្រយុទ្ធ ប្រឆាំង និងវិធានការទប់ស្កាត់ ជំងឺកូវីដ ១៩ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង៕/V