ដោយៈ អង្គរតូច / សៀមរាប​៖ ចៅសង្កាត់​ជ្រាវ បាន​អះអាងថា លោក​នឹង​ប្តឹង​បុគ្គល ៣ រូប តាមផ្លូវ​ច្បាប់ ប្រ សិន​បើ​ពួកគេ នៅតែ​បន្ត​ញុះញុង ក្រុម​ពលរដ្ឋ អោយ​តវ៉ា រារាំង​ការអភិវឌ្ឍ ជីក​ស្តារ​ត្រពាំង​បុរាណ (​ហែ​ផ្កា​)​។​

​លោក ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ បានបញ្ជាក់​បែបនេះ ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២១ នៅក្នុង​សា លា​សង្កាត់​តែម្តង​។​

​លោក​បាន​បន្តថាៈ ត្រពាំង​បុរាណ ឈ្មោះថា ត្រពាំង​ហែ​ផ្កា មាន​ទីតាំង ក្នុងភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប មាន​ទំហំ​ជាង ៦ ម៉ឺន​ម៉ែត្រក្រឡា (​ជាង ៦ ហិកតា​) ។ ត្រពាំង​បុរាណ​មួយ​នេះ បាន​រង​ការរំលោភបំពាន កាន់កាប់​ដោយ បុគ្គល ៣ ទៅ ៤ រូប ហើយ​ត្រូវបាន​ជួយសង្គ្រោះ មកវិញ ដោយ​អាជ្ញាធរ​ក្រុង ខេត្ត និង​អាជ្ញាធរ​អប្សរា​។

ក្រុមពលរដ្ឋ តវ៉ារារាំងការអភិវឌ្ឍ ការជីកស្តារត្រពាំងបុរាណ (​ហែ​ផ្កា​)​ នាពេលកន្លងមក

​ដោយ​មើលឃើញ អំពី​សក្តានុពល ដែល​អាច​ទាក់ទាញ អ្នកទេសចរ ទៅ​កម្សាន្ត និង​អាច ផ្តល់​ប្រយោជន៍ ដល់​ពលរដ្ឋ រស់​នៅក្បែរនោះ អោយមាន​ជីវភាព​ប្រសើរ តាមរយ​:​ការលក់ដូរ និង​ដើម្បី​រក្សា​សម្បត្តិ​ជាតិ ផង​នោះ អាជ្ញាធរ​ទាំង ៣ ខាងលើ បានផ្តល់​សិទ្ធិ អោយ​អាជ្ញាធរ សង្កាត់ ជីក​ស្តារ ដើម្បី​អភិរក្ស​ត្រពាំង​បុរាណ នេះ​ឡើងវិញ​។ ប៉ុន្តែ​នៅពេល​រៀបចំ​ដាក់ គ្រឿងចក្រ ដើម្បី​ជីក​ស្តារ ក៍​ត្រូវ​ក្រុម​ពលរដ្ឋ លើកគ្នា​មក​តវ៉ា​រារាំង មិនអោយ​ជីក​ស្តារ ដោយ មាន​បុគ្គល ៣ រូប ជា​អ្នក​ញុះញង់ ក្រុម​ពលរដ្ឋ​។​

​លោក ក្អោ​ប រ៉​ន បានបញ្ជាក់​ថាៈ បុគ្គល ៣ រូប ដែល​ញុះញុង​ពលរដ្ឋ អោយ​រារាំង ការអភិរក្ស​នេះ ទី​១.​ឈ្មោះ ភា​ជ ផង់ ជា​មេភូមិ​បុស្ស​ក្រឡាញ់ , ទី​២. ឈ្មោះ ឃុន សុខន ជា​ឈ្មួញ​ដីឡូត៍ និង​ទី​៣. ឈ្មោះ ពុម សុគន្ធា ភេទ​ស្រី ជា​ឈ្មួញ​ដីឡូត៍ និង​មាន​បុគ្គល ម្នាក់ទៀត ជា​មន្ត្រី​ក្នុង​សាលាសង្កាត់​ជ្រាវ ជា​មេខ្លោង នៅ​ពី​ក្រោយខ្នង​។​

ក្រុមពលរដ្ឋ តវ៉ារារាំងការអភិវឌ្ឍ ការជីកស្តារត្រពាំងបុរាណ (​ហែ​ផ្កា​)​ នាពេលកន្លងមក

​លោក​បាន​បន្តថាៈ ការដែល​ពួកគេ ញុះញុង​ពលរដ្ឋ អោយ​តវ៉ា​រារាំង​នេះ គឺ​ក្នុង​គោលបំណង រំលោភ​យក​ដី​ត្រពាំង កាន់កាប់ ដើម្បី​ពុះ​ឡូត៍​លក់​ចែកគ្នា​។ តាមពិត​ពលរដ្ឋ ដែល​រស់នៅ លើដី មាត់​ត្រពាំង មាន​ត្រឹមតែ ៦ គ្រួសារ​ប៉ុណ្ណោះ ហើយក៍​បាន​ស្រង់​ឈ្មោះ សម្រាប់​ដោះ ស្រាយ រួចហើយ​ដែរ​។ ប៉ុន្តែ​ពួកគេ បែរជា​ដើរ​ប្រមូល​ពលរដ្ឋ អោយ​ផ្តិតមេដៃ រហូត​ជិត ៣០០ នាក់ នេះ​អាច​បញ្ជាក់ថា ក្លែង​មេដៃ​។​

​លោក ក្អោ​ប រ៉​ន បានបញ្ជាក់​ទៀតថាៈ ក្នុង​សប្តាហ៍​ខាងមុខនេះ អាជ្ញាធរ​សង្កាត់ នឹងដាក់​គ្រឿងចក្រ ជីក​ស្តារ​ត្រពាំង​ជាថ្មី ហើយ​បើ​បុគ្គល ៣ រូប​ខាងលើ នៅតែ​បន្ត​ញុះញុង ដឹកនាំ​ពលរដ្ឋ មករា​រាំង​ទៀត លោក​នឹង​ប្តឹង​តាមផ្លូវ​ច្បាប់ ដោយ​ពុំមាន​ការយោគយល់​ឡើយ ដ្បិត​អាជ្ញាធរ​គ្រប់​ថ្នាក់ ចេញ​សេចក្តីសម្រេច រួច​អស់ហើយ​។​

​យោងតាម​ការបញ្ជាក់ របស់លោក ចៅសង្កាត់ គេ​រំពឹងថា អាជ្ញាធរ​គ្រប់​ថ្នាក់ នឹង​ចាត់​វិធាន ការ លើ​បុគ្គល រារាំង​ការអភិវឌ្ឍន៍​នេះ​៕/V

ត្រពាំង​បុរាណ ឈ្មោះ ត្រពាំង​ហែ​ផ្កា មាន​ទីតាំង ក្នុងភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប

ត្រពាំង​បុរាណ ឈ្មោះ ត្រពាំង​ហែ​ផ្កា មាន​ទីតាំង ក្នុងភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប

ត្រពាំង​បុរាណ ឈ្មោះ ត្រពាំង​ហែ​ផ្កា មាន​ទីតាំង ក្នុងភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប

លោក ក្អោ​ប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប