ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ មនុស្ស​ចំនួន ២៣ នាក់ បាន​បាត់​បង់ជីវិត និង​រងរបួស​ធ្ងន់​ស្រាល នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២១ នេះ ដែលជា ថ្ងៃបុណ្យ​កាន់បិណ្ឌ ទី​១៤ ។​

​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន នគរបាលជាតិ ដែល​រស្មី​កម្ពុជា​ទទួលបាន នៅ​រសៀល​ថ្ងៃទី​៥ ខែតុលា នេះ បាន​ឲ្យ​ដឹងថាៈ គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង ចំនួន ៩ លើក បណ្តាល​ឲ្យ​មនុស្ស ចំនួន ៥ នាក់ បាន​ស្លាប់ និង​រងរបួស ចំនួន ១៨ នាក់ ដោយ​ក្នុងនោះ របួសធ្ងន់ ចំនួន ១២​នាក់ និង​របួសស្រាល ចំនួន ៦ នាក់​។​

​របាយការណ៍ បាន​បន្តថាៈ គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ៩ លើក បានកើត​ឡើង នៅ​រាជធានី ខេត្ត ចំនួន ៧ មានដូចជា ខេត្តកំពង់ឆ្នាំង ស្លាប់ ២​នាក់ និង​របួស ៣​នាក់ , ខេត្តកំពង់ធំ ស្លាប់ ១​នាក់ និង​របួស ៣​នាក់ , ខេត្តពោធិសាត់ ស្លាប់ ២​នាក់ និង​របួស ៦​នាក់ , ភ្នំពេញ របួស ២​នាក់ , ខេត្តស្វាយរៀង របួស ១​នាក់ , ខេត្ត​ប៉ៃលិន របួស ២ នាក់ , ខេត្ត​ត្បូងឃ្មុំ របួស ១​នាក់​៕/V​

យុវជន ៣ នាក់ ជិះម៉ូតូបុកគ្នា នៅមុខប៉ុស្តិ៍ ឃុំភូមិធំ នៅថ្ងៃទី៥ តុលា (រូបថតៈ ហ្វេសប៊ុក គួន សំបូរ)