ដោយៈ​ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នារី ១ នាក់ បាន​ស្លាប់ នៅ​កន្លែងកើតហេតុ និង យុវជន ១ នាក់ បាន​រងរបួស ដោយសារ​រថយន្ត​ដឹកទំនិញ របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ បុក​ម៉ូតូ ពីក្រោយ កាលពី វេលា​ម៉ោង ៧​និង​៥៥​នាទី ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ លេខ​១០៣ និង ១០៤ ស្ថិត​ក្នុងភូមិ​ថ្មកែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន បានអោយដឹងថាៈ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក ឡើង ដោយ​រថយន្ត ម៉ាក ម៉ា​យ​ធី​ធូ (​ឡាន​ដឹកទំនិញ​របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ​) ពណ៌​ទឹកក្រូច ពាក់​ផ្លាកលេខ ភ្នំពេញ 3F-3887 បើកបរ​ដោយ​ឈ្មោះ សុខ បូរ៉ា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែកក្ដី ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

​សមត្ថកិច្ច បាន​អោយដឹងទៀតថាៈ រថយន្ត​បង្ក បាន​បើកបរ​ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច លុះ​មកដល់​ចំណុច កើតហេតុ​ខាងលើ ក៏បាន​បុក​ម៉ូតូ (​ពីក្រោយ​) ម៉ាក ស៊ុយ​ហ្សុ​៊​យ​គី ស្មាស វី (Suzuki smash V) ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 1BT-9760 បើកបរ ដោយ​ឈ្មោះ យ៉ៃ រដ្ឋា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ឈើពុក ឃុំ​ខ្យា​ង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ បណ្ដាលអោយ​រងរបួស​ស្រាល និង​អ្នករួមដំណើរ​ម្នាក់ទៀត ឈ្មោះ សំ នី​ត ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា បណ្ដាលអោយ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ប្រមូល​សំភារ វត្ថុតាង និង​ឃាត់​ខ្នួ​ន​ជនបង្ក បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល ស្រុក​រលាប្អៀរ ដោយឡែក យុវជន រងរបួស ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ។ រីឯ​សាកសព​នារី​រងគ្រោះ សមត្ថកិច្ច បាន​ប្រគល់ជូន​ក្រុមគ្រួសារ ៕/V​