ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅក្នុងរយៈ ពេលពីខែមករា ដល់ ខែ កញ្ញា ឆ្នាំ២០២១ កម្ពុជាបាននាំចេញម្រេចសរុប បានចំនួន ២៧.៣១៦ តោន កើនឡើងចំនួន ៥៦២, ៧១%។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងថា នៅក្នុងអំឡុងពេលនេះ កម្ពុជាបាននាំចេញទៅកាន់ ទីផ្សារនៅក្រៅប្រទេសសរុបចំនួន ២១ ។
ប្រភពដដែលបានបន្តថា កម្ពុជាបាន នាំចេញទៅប្រទេសវៀតណាម ចំនួន ២៦ ៦៨៦,៦៨ តោន ប្រទេសអាល្លឺម៉ង់ចំនួន ៣១៤ តោន ប្រទេសថៃចំនួន ១៨០ តោន ប្រទេសឥណ្ឌាចំនួន ៤២ តោន ប្រទេសបារាំងចំនួន ៣១,១៧ តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ១៥,៩៨ តោន កោះតៃវ៉ាន់ចំនួន ១៥,០៤ តោន ប្រទេសប៉ូឡូញចំនួន ៧,០៩ តោន សាធារណរដ្ឋឆេកចំនួន ៦,១០ តោន ប្រទេសជប៉ុនចំនួន ៣,៤០ តោន ប្រទេសកូរ៉េចំនួន ៣,២៥ តោន ប្រទេសរុស្ស៊ីចំនួន ២,៤០ តោន ប្រទេសសិង្ហបុរីចំនួន ១,៩៧ តោន សហរដ្ឋអាមេរិកចំនួន ១,៧៥ តោន ប្រទេសស្វីសចំនួន ១,៦៤ តោន ប្រទេសស៊ុយអ៊ែតចំនួន ១,២៩ តោន ចក្រភពអង់គ្លេសចំនួន ១,២៤ តោន ប្រទេសអូស្រ្តាលីចំនួន ០,៩០ តោន ប្រទេសកាណាដាចំនួន ០,៥២ តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,១៩ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន៕