ដោយៈ ជា សីហ/ភ្នំពេញៈ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានអះអាងថា ទិវាសត្វពិភពលោកត្រូវបានគេប្រារព្ធធ្វើឡើងនៅថ្ងៃទី៤ ខែតុលា ជារៀងរាល់ឆ្នាំនៅទូទាំងសកលលោក។

អង្គការនេះបានអះអាងថា ទិវានេះរៀបចំឡើង ដើម្បីផ្តល់នូវការទទួលស្គាល់ចំពោះសត្វដែលពួកវាសមនឹងទទួលបាន ហើយទទួលដឹងឮថាភាពសុខដុមរមនា និងសុខុមាលភាពរបស់ពួកវាគឺសំខាន់ដូចគ្នា។

ប្រភពដដែលបានបន្តថា ថ្វីត្បិតតែយើងប្រារព្ធទិវានេះក្នុងថ្ងៃនេះជាពិសេស ប៉ុន្តែសត្វគួរតែត្រូវបានគេថែទាំ និងគោរពស្រលាញ់ដោយយកចិត្តទុកដាក់ខ្ពស់បំផុតជារៀងរាល់ថ្ងៃ។ ហើយគ្មានសត្វណាមួយដែលត្រូវទទួលរងនូវការធ្វើបាប ឬការឈឺចាប់ដល់ពួកវាឡើយ។

នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) មន្រ្តីក៏ប្រារព្ធទិវាសត្វពិភពលោកតាមរយៈការរួមចំណែករបស់យើងក្នុងការអភិរក្ស និងការការពារសត្វព្រៃ។

ប្រភពដដែលបានបន្តថា ក្រុមមន្រ្តីរបស់យើងជួយសង្គ្រោះសត្វដែលរងគ្រោះដោយការជួញដូរសត្វព្រៃខុសច្បាប់ ព្រមទាំងផ្តល់ការថែទាំខ្ពស់បំផុតដើម្បីធានាថាសត្វទាំងនោះមានសុខភាពល្អ៕សរន