ឆ្នាំជូត
រាសីល្អជាមធ្យម។ ការរស់នៅលោកអ្នកតោងតែចេះប្រយ័ត្នប្រយែងរឿងខ្លះពីព្រោះ ថាពេលខ្លះមើលទៅជារឿងរាវតូចតាចសោះតែវាអាចត្រឡប់រីកជាធំនាគ្រាខាងមុខដោយមិនអាចទប់ទល់ឈ្នះផង។ចំពោះការប្រកបការងារវិញតែងទទួលការរាំងស្ទះនិងបញ្ហាច្រើនជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរពុំផ្តល់ផលល្អក្នុងការបណ្តាក់ទុនធំប៉ុន្មានឡើយគួរមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយមុនធ្វើអ្វីមួយព្រោះ បើបោះ ទុនទៅហើយមិនងាយដកដើមមកវិញឡើយ ហើយស្រួលមិនស្រួលកប់ដើម សូន្យឈឹងតែម្តង។
គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងដឹកមុខ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ ទាំងស្ត្រីបុរសលោកអ្នកងាយកើតអារម្មណ៍តប់ប្រម៉ល់ និងងាយ បង្កើតជារឿងរាវជាមួយអ្នកដទៃជាងសព្វមួយដង ហេតុនេះគប្បីមានការប្រយ័ត្ន ប្រយែង។ការប្រកបការងារលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែង និងចេះ មើលមុខក្រោយទើបពុំមានបញ្ហាមិនល្អណាមួយចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកប្រកបរបរ ពេញដៃពេញជើងឡើងវិញ។
សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ ក្នុងរង្វង់គ្រួសារកើតមានភាពសុខដុម និងកំពុងកើតវាលកាល កុម្ពត្រជាក់ត្រជុំគ្រាន់គាប់ប្រសើរឡើងវិញ ។ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះទោះធ្វើអ្វីត្រូវសម្រុកឱ្យបានពេញទីនោះផ្លែផ្កាល្អៗតែងហុចមកវិញដូចជាទីពេញចិត្ត។ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរ ឬចង់រើ ទីកន្លែងលក់ដូរឃើញថាក៏ជាឱកាសប្រពៃណាស់ព្រោះអាចហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។
សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីពុះកញ្ជ្រោលព្រោះតែការសេពកាមគុណប្រយ័ត្នរែកពន់ទុក្ខសោកនៅគ្រាក្រោយហើយអសោចកេរិ៍្តឈ្មោះឥតអំពើ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំសូវល្អប្រសើរទេ ពិសេសឱ្យ ប្រយ័ត្នការបាត់របស់របរបញ្ហាឧប្បត្តិហេតុ យាយីឬការទទួលរងឈឺខ្លួនប្រាណ បន្តិចបន្តួចដោយប្រការណាមួយ។ លោកអ្នកត្រូវយកចិត្តទុកដាក់ចំពោះការងារបន្តិច ព្រោះថាមានក្រុមមនុស្សចាំតែចាប់កំហុស ហើយបើឃើញលោកអ្នកមានបញ្ហាផងគេ ចាំតែជាន់ពន្លិចបន្ថែមប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគិនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀតឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។
សម្ព័ន្ធស្នេហាប្រុសស្រីមិនត្រូវយកភាពប្រកែប្រកាន់ដាក់មុខច្រើនឡើយ បើពុំនោះ កើតមានតែរឿងរាវមិនចេះចប់ពុំខាន៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកជួបបញ្ហាអ្វីត្រូវចេះត្រៀមទប់ទល់ឱ្យល្អទើបគ្មានបញ្ហាមិនល្អចោទឡើង។ទោះធ្វើអ្វីគប្បីមានការធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាអាក្រក់ឈានចូលកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់កម្រើកបន្តិចវិញ ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែ ត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ថ្ងៃនេះការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកមានក្រុមមនុស្សបៀតបៀនយាយីច្រើនដូច្នេះគួរប្រយ័ត្នប្រយែង។ការប្រកបការងារឃើញថា ដំណើរជីវិត របស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុបនិងប្រទាំងប្រទើសច្រើនហើយទាល់តែចេះប្រយ័ត្នប្រយែងក្រុមមនុស្សបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយីកើត។ អ្នកប្រកប របររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯបញ្ហាស្នេហា ប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ ដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរវិញថ្ងៃនេះ ម្ល៉ោះហើយក្នុងរង្វង់គ្រួសារបើមានបញ្ហាអ្វីអាចធ្វើការដោះ ស្រាយនាពេលនេះបានហើយ។ការប្រកបការងារតែងចាប់ផ្តើមដ៏ល្អនិងទទួលផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយ ចំពោះគ្នាប្រពៃ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ស្ត្រីលោកអ្នកទោះធ្វើអ្វីក៏ដោយមិនអាចយកកំហឹងទល់កំហល់បានទេ ហើយត្រូវចងចាំពាក្យចាស់ថា”ការសន្សំសេចក្តីសុខគឺជាទ្រព្យធន”ហើយ។ នៅថ្ងៃនេះលោកអ្នកគប្បីធ្វើការងារសំខាន់ៗមុនហើយធ្វើការងារចាស់ឱ្យបានរួចរាល់ព្រោះថាអាចផ្តល់ផលល្អមកដល់លោកអ្នកយ៉ាងច្រើនមកវិញជាក់ជាពុំខាន។អ្នកប្រកបររបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការថយចុះច្រើនហើយបើមានបើករបរថ្មីផងតែងមិនសូវដូចបំណងប៉ុន្មានទេ។
សេចក្តីស្នេហាប្រុសស្រីមានការរីកលូតលាស់សន្សឹមៗតែបើថយក្រោយវិញឆាប់រហ័សណាស់និងពិសេសងាយបាក់បែកទៀតផង៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះយីអ៊ុនឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោក អ្នកធ្វើអ្វីមួយពីព្រោះថាផ្លែផ្កាដែលទទួលបានមកវិញក៏គ្រាន់កក់ក្តៅដែរ។បើលោកអ្នកចង់ផ្តើមធ្វើអ្វីក៏ជាពេលវេលាល្អពិសេសការចាប់ផ្តើមការងារក្រុមហ៊ុនឯកជនឬធ្វើអ្វីមួយដែលចំណាយប្រាក់កាស។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះ ទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខហើយបើមានជម្លោះពេលនេះ ជាកាសល្អក្នុងការផ្សះផ្សារឡើងវិញផង ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ថ្ងៃនេះការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកមានក្រុមមនុស្សបៀតបៀនយាយីច្រើនដូច្នេះគួរប្រយ័ត្នប្រយែង។ការប្រកបការងារឃើញថា ដំណើរជីវិត របស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុបនិងប្រទាំងប្រទើសច្រើនដូចនេះទាល់ តែចេះប្រយ័ត្នប្រយែងក្រុមមនុស្សបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយីកើត។ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះយីអ៊ុនឡើងខ្ពស់ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នក ធ្វើអ្វីមួយពីព្រោះថាផ្លែផ្កាដែលទទួលបានមកវិញក៏គ្រាន់កក់ក្តៅជានិច្ច។បើលោកអ្នកចង់ផ្តើមធ្វើអ្វីក៏ជាពេលវេលាល្អពិសេសការចាប់ផ្តើមការងារក្រុមហ៊ុនឯកជនឬធ្វើអ្វីមួយ ដែលចំណាយប្រាក់កាស។ អ្នកប្រកបរបររកស៊ីជួញដូរ បើលោកអ្នកចង់បោះ ទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខហើយបើមានជម្លោះពេលនេះ ជាកាសល្អក្នុងការផ្សះផ្សារឡើងវិញផង ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទោះពុំសូវល្អប៉ុន្មានក្តី ប៉ុន្តែបើចេះខិតខំព្យាយាមក្នុងកិច្ចការបន្តិចទើបជាការប្រពៃបំផុត។ការប្រកបការងារលោកអ្នកមិនគួរបង្កទំនាស់ជាមួយក្រុមមនុស្សក្បែរខ្លួនទេព្រោះថាផលអាក្រក់នោះក៏មានច្រើនជាងល្អ ដូចនេះបើចេះធ្វើគធ្វើថ្លង់ខ្លះទើបរឿងរាវអាក្រក់មិនងាយកើត មាន។ អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកមានការខិតខំហើយរវាសរវៃ ក្នុងមុខទំនិញខ្លះក៏អាចរកផលចំណូលចូលធូរគ្រាន់ស្រណុកចិត្តដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពសុខដុមល្អតែយ៉ាងណាភាពប្រចែប្រច័ណ្ឌនៅតែលុកលុយនៅឡើយទេ៕