សា​ឡាស ជឿជាក់ថា​អាច​លេង​វើ​ល​ខាប់​បាន ទោះបី​មាន​របួស​ស្មា​ក៏ដោយ​

939
ចែករម្លែក

​ខ្សែប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម Liverpool ម៉ូ​ហា​ម៉ាត់ សា​ឡាស “​ជឿជាក់​” ថា រូបគេ​នឹង​អាច​លេង​នៅ​ព្រឹត្តិការណ៍​វើ​ល​ខាប់ (World Cup) នៅ​រដូវក្តៅ​នេះ​ជាមួយ​ជម្រើសជាតិ​អេ​ហ្ស៊ី​ប បន្ទាប់ពី​រងរបួស​ស្មា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ។​

​អ្នក​ស៊ុត​បញ្ចូល​ទី ៤៤ គ្រាប់​របស់​ក្រុម​ហង្ស​ក្រហម​រូបនេះ​ត្រូវបាន​បង្ខំ​ឱ្យ​ចាកចេញ​នៅ​ពាក់កណ្តាល​តង់​ទី ១ ក្នុង​បរាជ័យ ៣-១ កាលពី​ថ្ងៃ​សៅរ៍​ទី ២៦ ឧសភា​ក្រោម​ថ្វីដៃ​ក្រុម Real Madrid ដោយសារតែ​បញ្ហា​របួស​ស្មា ពេល​ប្រឹង​ប្រជែង​អូស​បាល់​ឆ្លងកាត់​ខ្សែការពារ សឺ​ជី​អូ រ៉ា​ម៉ូ​ស​។​

​លោក ជួ​ហ្គិ​ន ក្លប់ អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Liverpool បារម្ភ​ថា បញ្ហា​នេះ​អាច​នឹងធ្វើ​ឱ្យ​សា​ឡាស មិនអាច​ចូល​លេង​នៅ​វើ​ល​ខាប់ ដែល​ចាប់ផ្តើម​ក្នុង​រយៈពេល​តិចជាង ៣ សប្តាហ៍​ទៀត​នេះ ប៉ុន្តែ​កីឡាករ​រូបនេះ​បាន​បង្ហោះ​សារ​វិជ្ជមាន​មួយ​នៅលើ​វេ​ប​សាយ​ធ្វី​ត​ធឺ ។​

​កីឡាករ​អាយុ ២៥ ឆ្នាំ​រូបនេះ​បានសរសេរថា “​វា​ជា​រាត្រី​ដ៏​ស្វិតស្វាញ​មួយ ប៉ុន្តែ​ខ្ញុំ​ជា​អ្នក​ប្រយុទ្ធ​។ ទោះបី​ជាមាន​បញ្ហា​បែបនេះ​ក្តី ក៏​ខ្ញុំ​នៅតែ​ជឿជាក់ថា​ខ្ញុំ​នឹង​នៅក្នុង​ប្រទេស​រុស្ស៊ី​ដើម្បី​ធ្វើឱ្យ​អ្នក​ទាំងអស់​មាន​មោទនភាព​”៕ ដោយ៖ កញ្ញាដាលីស

សាឡា​ស​ជឿថា​រូបគេ​អាច​លេង​នៅ​វើ​ល​ខាប់​បាន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ