ដោយ ៖ ភ្នំសន្ទុក -ភ្នំស្វាយ / កំពង់ធំ៖ ប្រជាកសិករ១៥នាក់ ដែលមានផ្ទៃដីសរុបប្រមាណជាជាង២០០ហិកតា បានចោទប្រកាន់ក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា)ម.ក ថា មិនគោរពតាមកិច្ចសន្យា ។

ពួកគេបានអះអាងថា ពួកគេបានទិញពូជស្រូវក្រវ៉ាន់ពីក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា)ម.ក នៅក្នុង តម្លៃ ២.៧០០រៀលនៅក្នុងមួយ គីឡូក្រាម ហើយក្រោយ ពេលប្រមូលផលវិញ សន្យាថានឹងទិញប្រមូលយកវិញ ប៉ុន្តែក្រុមហ៊ុន មិនគោរពតាមកិច្ចសន្យា ។

ក្រុមប្រជាកសិករបានប្រាប់ឲ្យដឹងថា៖ ពួកគាត់បានខកចិត្តជាមួយនឹងក្រុមហ៊ុន ពូជស្រូវក្រវ៉ាន់ពី ក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា)ម.ក ដែលបានមកផ្សព្វផ្សាយកាលពីមុនរដូវខែប្រាំងកន្លងផុតប៉ុន្មានខែនេះថា ពូជស្រូវរបស់ក្រុមហ៊ុនមានគុណភាពល្អ អាចមានទិន្នផលល្អជាងពូជផ្សេងៗទៀត ហើយការប្រមូលទិញវិញពីក្រុមហ៊ុនក៏មានតម្លៃខុសពីក្រុមហ៊ុនផ្សេងៗដែរ ។

ពួកគាត់បានបន្តទៀតថា ពួកគេទាំងអស់គ្នាហាក់បីដូចជាចាញ់បោកក្រុមហ៊ុនខាងលើនេះ ហើយគ្មានជំនឿទុកចិត្តបន្តទៀត ព្រោះតែការប្រមូលផល នឹងការប្រមូលទិញវាមិនដូចដែលក្នុងកិច្ចសន្យាជាមួយក្រុមហ៊ុនឡើយ ។

ពួកគាត់បានអះអាងថា ក្រុមហ៊ុនបានចុះធ្វើកិច្ចសន្យាជាមួយគាត់ ដោយនិយាយថា ទិញស្រូវពីក្រុមហ៊ុនខាងលើ តម្លៃ ២៧០០រៀល/ គីឡូក្រាម នៅពេលដែលពួកគាត់ប្រមូលផល ទិញប្រមូលយកវិញទាំងអស់នៅក្នុងតម្លៃ១២០០រៀល/ គីឡក្រាម ។ ពូជស្រូវក្រវ៉ាន់នេះវាក៏មានគុណភាពល្អដែរ ល្អជាងពូជស្រូវផ្សេងៗទៀតតែទាំងអស់នេះ វាផ្ទុយទៅហ្នឹង ការនិយាយរបស់ក្រុមហ៊ុនខាងលើនេះ ។ ពួកគាត់បានបន្ថែមទៀតថា ពេលដែលពួកគាត់បាននាំគ្នាប្រមូលផល បានទាក់ទងទៅជាមួយនឹងក្រុមហ៊ុន ដោយមានភាពរអាក់រអួលក្នុងការទំនាក់ទំនងគ្នា ជួនកាលក្រុមហ៊ុនថាដោយសារតែកូវិដ១៩ មួយទៀតថាក្រុមហ៊ុនផ្អាកទិញ ។

រហូតពួកគាត់បានបង្ខំចិត្តលក់ពូជស្រូវក្រវ៉ាន់ឲ្យឈ្មួញផ្សេង ក្នុងតម្លៃថោកបំផុត ឈ្មួញផ្សេងឃើញថាពូជស្រូវមិនសូវល្អទេ ហើយមិនសូវល្អបានដែរ មួយណាគ្មានទីផ្សារផងដែរ ។

ពួកគាត់ឲ្យបន្តទៀតថា ថ្មីៗនេះក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងប្ដឹងពួកគាត់ ឱ្យមកកាន់ប៉ុស្តិ៍រដ្ឋបាលចំណាក្រោម ឲ្យប្រជាកសិករដែលបានជួបពូជស្រូវអត់សងលុយមកក្រុមហ៊ុន ។

ក្រុមហ៊ុនមិនបានមកប្រមូលទិញស្រូវទាំងអស់ផង ហើយផ្ទុយពីកិច្ចសន្យានិងផ្ទុយពីការនិយាយ រហូតពួកយើងទាំងអស់គ្នានឹងសងតាមដំណាក់ការជូនឲ្យក្រុមហ៊ុនវិញ ដោយសងតាមដំណាក់កាល ហើយគាត់ ក៏មិនបានថាមិនសងឲ្យក្រុមហ៊ុនដដែល ចុះហេតុអ្វីបានជាក្រុមហ៊ុនប្ដឹងពួកគាត់ដូច្នោះ ។

សូមបញ្ជាក់ថា កន្លងមកថ្មីៗនេះ ក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងប្ដឹងឲ្យប្រជាកសិករទាំងអស់មកកាន់ប៉ុស្តិ៍រដ្ឋបាលចំណាក្រោមដើម្បីដោះស្រាយគ្នា ពេលប្រជាពលរដ្ឋដល់ និងបុគ្គលិកខាងតំណាងក្រុមហ៊ុនខាងលើនេះក៏នាំគ្នារត់គេចផាសក្រញាំទៅបាត់តែម្តង ហាក់បីជាគេចវិស ការរកដំណោះស្រាយជូនពួកគាត់ ។

ទន្ទឹមនោះដែរ លោកហេង ប៊ុនហ៊ឺ មេឃុំចំណាក្រោម បានប្រាប់ឲ្យព្រឹកថ្ងៃទី០៦ ខែតុលានេះថា ៖ ក្រុមហ៊ុនខាងលើនេះបានមកលក់ពូជស្រូវ ជូនប្រជាកសិករក្នុងឃុំណាក្រោម មិនបានរាយការណ៍មកកាន់អាជ្ញាធរនោះឡើយ ។

លោកមេឃុំចំណារបានអំពាវនាដល់បងប្អូនប្រជាកសិករ ដូចជាបងប្អូនប្រជាពលរដ្ឋគ្រប់រូប រស់នៅក្នុងឃុំចំណាក្រោមទាំងអស់មុននឹងសម្រេចចិត្តទិញពូជស្រូវ ឬក៏ទិញអ្វីផ្សេងៗពីក្រុមហ៊ុន សូមឱ្យមានការពិចារណាជាមុនសិនចៀសវាងដូចករណីខាងលើនេះ៕