​ដោយ​: អង្គា​រ៍​ហេង / ភ្នំពេញ​: លោក​វរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាល​ខ​ណ្ឌ​បឹង​កេងកង នៅ​ព្រឹក​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២២១ បាន​ដឹកនាំ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ចេញ​ល្បាត​តាម​គ្រប់​គោលដៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ ជាពិសេស​ប្រចាំការ​តាម​គោលដៅ​សំខាន់ៗ ទីកន្លែង​កំសាន្ត និង​វត្ត​អារាម ដើម្បី​បង្ការ ទប់ស្កាត់ បទល្មើស​កុំឱ្យ​កើតមានឡើង ធានា​ការពារ​ឱ្យនូវ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២១ នេះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចាន់ កិត្តិ​ខុម និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ រង្សី ស្នងការរង​នគរបាល​រាជធានី​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​ក្រុម​ប្រចាំ​បញ្ជា​វេន​ទី​៦ ដោយមាន​កម្លាំង​ចូលរួម​សរុប​ចំនួន​៦៤​នាក់ ដើម្បី​ចូលរួម​ប្រជុំជួរ និង​ត្រៀម​អន្តរាគមន៍ និង​ចេញ​ល្បាត​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។​

​នៅតាម​បណ្តា​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ ក៏​បានឃើញ​កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន​ខណ្ឌ​រៀងៗ​ខ្លួន ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃបុណ្យ​ភ្ជំបិណ្ឌ​នេះ​ផងដែរ​៕​