ដោយ ៖ ភ្នំស្វាយ /បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី ០៥ខែតុលា ឆ្នាំ ២០២១ លោកយឹម សំណាង អភិបាលស្រុកអូរជ្រៅបានអមដំណើរ លោកអ៊ុ រាត្រី អភិបាលខេត្ត ព្រមទាំងមន្ត្រីចំណុះសាលាខេត្ត ចូលរួមរំលែកទុក្ខ គោរពវិញ្ញាណក្ខន្ធ ព្រមទាំងនាំយកថវិកា របស់សមាគមមន្ត្រីរាជការស៊ីវិល ថវិការបស់រដ្ឋបាលខេត្ត និងសម្ភារៈ ប្រគល់ជូនក្រុមគ្រួសារសព លោក អួន គឹមសានអនុប្រធានការិយាល័យ របៀប និងឯកសារ ដែលបានមរណៈភាព កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយរោគាពាធ ។
លោកអួន គឹមសាន មានលំនៅនៅភូមិសុរិយាថ្មីឃុំកូបស្រុកអូរជ្រៅ ។
លោកជាអតីតសិស្សនៅវិទ្យាល័យសម្តេចឳក្រុងសិរីសោភ័ណ ហើយបន្តរៀននៅ សាកលវិទ្យាល័យ រួចបានចេញមកធ្វើការស្មៀននៅឃុំសឹង្ហនិងតមក ជាមន្ត្រី សាលាស្រុកអូរជ្រៅ រួចបានផ្លាស់មកធ្វើការជាអនុប្រធានការិយាល័យរបៀប និងឯកសារ នៃសាលាខេត្តបន្ទាយមានជ័យ ។
ជាបុគ្គលនិងជាមន្ត្រី លោកជាបុគ្គលដ៏ស្លូតបូត ស្មោះត្រង់ និងខិតខំតស៊ូនឹងការងារ ៕/PC