ប្រែសម្រួលៈវាសនា/ហ្សាការតា៖ ឥណ្ឌូនេស៊ីកាលពីថ្ងៃពុធទី៦តុលា បានធ្វើការហោះសាកល្បងជាលើកដំបូងរបស់ខ្លួនដោយប្រើប្រេងដែលមួយផ្នែកតូចចម្រាញ់ចេញពីផ្លែងដូងប្រេង នៅពេលប្រទេសនេះមានផែនការធ្វើពាណិជ្ជកម្មឥន្ធនៈនេះគឺប្រើវាជាប្រេងឥន្ធនៈចាក់យន្តហោះស្របច្បាប់នៅក្នុងស្រុក។
យន្តហោះបានហោះបានចម្ងាយជាង១០០គីឡូម៉ែត្រចេញពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុងបាន់ឌុង។
ដោយចង់និយាយអំពីឥន្ធនៈផលិតចេញពីដូងប្រេង រដ្ឋមន្ត្រីសេដ្ឋកិច្ចលោកអ៊ែរឡាងហ្កា ហាតារតូ បានប្រាប់សន្និសីទកាសែតមួយថា «ក្នុងនាមជាប្រទេសផលិតធំបំផុត ឥណ្ឌូនេស៊ីត្រូវតែកែច្នៃការប្រើដូងប្រេង រួមទាំងការអភិវឌ្ឍជីវឥន្ធនៈ និងជីវឥន្ធនៈសំរាប់ចាក់យន្តហោះ…»។
ឥណ្ឌូនេស៊ីបច្ចុប្បន្នមានកម្មវិធីផលិតជីវឥន្ធនៈមួយ ដោយមានសមាសភាគ៣០ភាគរយចេញពីផ្លែដូងប្រេង ដែលគេស្គាល់ថាB30។រដ្ឋាភិបាលមានបំណងពង្រីកការប្រើប្រេងផ្លែឈើនេះសំរាប់ថាមពលនិងកាត់បន្ថយការនាំចូលឥន្ធនៈ។
ជីវឥន្ធនៈសំរាប់យន្តហោះដែលត្រូវបានប្រើក្នុងការហោះសាកល្បងនេះ ផ្ទុកដូងប្រេងតែ២,៤ភាគរយទេ តែច្បាប់មួយកាលពីឆ្នាំ២០១៥ តំរូវអោយប្រើវាដល់ទៅ៥ភាគរយនៅត្រឹមឆ្នាំ២០២៥៕
ឥណ្ឌូនេស៊ី បានចាប់ផ្តើមសាកល្បងបញ្ឆេះម៉ាស៊ីនយន្តហោះដោយប្រើឥន្ធនៈលាយដូងប្រេង២,៤ភាគរយកាលពីខែមុន និងពេលនេះហោះបាន១០០គីឡូម៉ែត្រ