ដោយ:វណ្ណៈ/ព្រះសីហនុ: មានសេចក្តីរាយការណ៍ជាបឋមថា មានក្មេងៗជំទង់ចំនួន០៥នាក់បានលង់ទឹកសមុទ្រ ពេលនាំគ្នាចុះលេងទឹកសមុទ្រនៅចំណុច ខាងក្រោមដើមឈើចាំស្នេហ៍ តំបន់ពយម៉ាចូវ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង៣ រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះ ខណៈព្យុះរលកសមុទ្រធំៗកំពុងកើតមាន។

ភ្លាមៗមានក្មេង២នាក់ត្រូវបានគេជួយសង្គ្រោះបាន ពីសមុទ្រ តែអកុសល ក្មេងស្រីម្នាក់បានស្លាប់ ពេលលើកឡើងពីទឹក ហើយនៅបាត់ខ្លួន៣នាក់ទៀត។

លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារGTVC និងអូប័រចំនួន០២គ្រឿង ដើម្បីចេញស្វែងរកក្មេងរងគ្រោះដែលលង់ទឹកនៅបាត់ខ្លួន០៣នាក់ទៀត និងមិនទាន់ដឹងពីជោគវាសនាយ៉ាងណានៅឡើយ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចឲ្យដឹងបន្ថែមថា ក្នុងចំណោមក្មេង២នាក់ដែលស្រង់បាន បច្ចុប្បន្នមានក្មេងស្រីម្នាក់បានស្លាប់ហើយ។

បើតាមសមត្ថកិច្ចឲ្យដឹងថា ក្មេងៗជំទង់ទាំង០៥នាក់ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ៕