ប្រែសម្រួលៈវាសនា/បាងកក៖ ទឹកជំនន់បណ្តាលមកពីព្យុះ Dianmuកាលពី២សប្តាហ៍មុន នៅបន្តជន់លិចខេត្តថៃចំនួន១៦នៅឡើយមកទល់ថ្ងៃព្រហស្បតិ៍ទី៧តុលានេះ ភាគច្រើននៅតំបន់ខ្ពស់រាបកណ្តាលនិងភាគឦសាន ដោយការជន់លិចខ្លាំងបំផុតនៅខេត្ត ខុនឃែន និងអាង ថង។
នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ បានរាយការណ៍អំពីស្ថានភាពជំនន់ចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍ ដោយថាវាប៉ះពាល់មនុស្សប្រមាណ១០០.០០០គ្រួសារនៅ១៦ខេត្ត។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃ២៣កញ្ញាមក ទឹកជំនន់បង្កឡើងដោយការធ្លាក់ភ្លៀងខ្លាំង បានសម្លាប់មនុស្ស៩នាក់នៅថៃនិងប៉ះពាល់មនុស្ស២៩៩.៧០៤គ្រួសារនៅ៣២ខេត្តនៃព្រះរាជាណាចក្រនេះ៕
ផ្ទះបន្តនៅក្នុងទឹកជំនន់នៅឃុំមឿង ខេត្តណាខន សាវ៉ាន់ កាលពីថ្ងៃ៧តុលា