ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈយោងតាមសេចក្តីរាយការណ៍ឱ្យដឹងថា នៅយប់ថ្ងៃទី៧ ខែតុលាលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដែលបានលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ។
ប្រភពបន្តថា ជនរងគ្រោះ ដែលបានចុះលេងទឹកសមុទ្រ និងបានលង់ទឹកនៅទីតាំងខាងលើមានចំនួនប្រាំនាក់ គិតត្រឹមម៉ោង៩យប្ងៃ់ដដែល ក្រុមសង្គ្រោះបានស្រង់មនុស្សបានចំនួនបួននាក់ក្នុងនោះមានម្នាក់សង្គ្រោះបាន និងបីនាក់បានបាត់បង់ជីវិត ។ នៅសល់មួយនាក់ទៀតនៅបាត់ខ្លួន នៅឡើយ ហើយក្រុមសង្គ្រោះកំពុងមុជទឹកស្វែងរកបន្ត។
លោកគួចចំរើនបានដាក់បទបញ្ជាឱ្យក្រុមជួយសង្គ្រោះប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបន្តស្វែងរកជនរងគ្រោះដែលកំពុងបាត់ខ្លួនឱ្យបានឃើញ។ ប្រតិបត្តិការនៃការស្វែងរកជនគ្រោះមិនទាន់បញ្ចប់នៅឡើយទេ៕
ក្មេងប្រុស ស្រី ជំទង់ៗ ប្រាំនាក់លង់ទឹកសមុទ្រ សង្គ្រោះ បានពីរ ស្លាប់ម្នាក់ និងនៅបាត់ខ្លួនបីនាក់ទៀតរកមិនឃើញ
គួររំលឹកថា មានក្មេងៗជំទង់ចំនួនប្រាំនាក់បានលង់ទឹកសមុទ្រ ពេលនាំគ្នាចុះលេងទឹកសមុទ្រនៅចំណុច ខាងក្រោមដើមឈើចាំស្នេហ៍ តំបន់ពយម៉ាចូវ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់នា វេលាម៉ោង៣ រសៀលថ្ងៃទី៧ខែតុលាខណៈព្យុះរលកសមុទ្រធំៗកំពុងកើតមាន។
បើតាមសមត្ថកិច្ចឲ្យដឹងថា ក្មេងៗជំទង់ទាំងប្រាំនាក់ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់៕សរន