ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី ៨ ខែតុលា នេះ​បានអនុម័ត​រួចរាល់​ហើយ​នូវ​របៀបវារៈ​ស្តីពី “​សេចក្តីព្រាងច្បាប់​ស្តីពី​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯក ជន​” ។ នេះ​បើ​យោងតាម​លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ។

​សេចក្តីព្រាងច្បាប់​ស្តីពី​”​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​” (​ភ​.​រ​.​ជ​)​គឺ​ត្រូវបាន​រៀបចំឡើង​នៅក្នុង​បរិការណ៍​៖(១)​ការថយចុះ​ហិរញ្ញប្បទាន​ឥត​សំណង​លើ​សកលលោក និង​ការបាត់បង់​ជា​បណ្ដើរៗ​នូវ​ឥណទាន​សម្បទាន​កម្រិត​ខ្ពស់​របស់​កម្ពុជា​នាពេល​អនាគត​,​នេះ​ម្យ៉ាង​និង​ម្យ៉ាងទៀត​, ប្រភពធនធាន​ថវិកាជាតិ​នៅមានកម្រិត​នៅឡើយ​, ប៉ុន្តែ​តម្រូវការ​ទុនវិនិយោគ​សាធារណៈ​កាន់​តែមាន​ទំហំ​ធំ​ឡើងជា​លំដាប់​។​(២)​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​កំពុង​យាយី​និង​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សមិទ្ធផល​សង្គម​-​សេដ្ឋ កិច្ច​ដែល​កម្ពុជា​សម្រេចបាន​នាពេល​កន្លងមក និង ប​ន្ទុ​ច​បង្អាក់​ដល់​ដំណើរការ​អភិវឌ្ឍន៍​ឈានឡើង​របស់​កម្ពុជា​ជាពិសេស​អាច​នឹង​ពន្យា​ពេល​នៃ​ការ​ឈានទៅ​សម្រេច បាន​នូវ​ចក្ខុវិស័យ​របស់​ក​ម្ពុ​ជា​ក្នុងការ​ប្រែក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០​និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​(៣)​កិច្ចខិតខំ​ប្រែង ក្នុងការ​បញ្ចៀស​កម្ពុជា​កុំឱ្យ​ធ្លាក់​ផុង​ទៅក្នុង​“​អន្ទាក់​នៃ​ថ្លៃ​”​ដែល​អាច​កើតឡើង​តាមរយៈ​ការចុះកិច្ចសន្យា​ដែលមាន​រយៈពេល​វែង​ដោយ​មិនមាន​ការពិនិត្យ​និង​វាយតម្លៃ​ត្រឹមត្រូវ​និង​ហ្មត់ចត់ និង (៤) ការជំរុញ​កំណើន​និង​ការរក្សា​ជីវភាព​សេដ្ឋកិច្ចកម្ពុជា​ដោយ​ផ្អែកលើ​មូលដ្ឋាន​ប្រភពធនធាន​និង​នវានុវត្តន៍​ពី​វិស័យ​ឯកជន​ក្នុងការ​ចូលរួម​អភិ វ​ឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​និង​ការផ្តល់​សេវាសាធារណៈ​។​

​សេចក្តីព្រាងច្បាប់​នេះ​នឹង​បង្កើត​ក្របខណ្ឌ​គតិយុត្ត​មួយ​ដែលមាន​ភាពច្បាស់លាស់​ប្រកបដោយ​តម្លាភាព​និង​គណនេយ្យភាព​និង​បំពេញបន្ថែម​នូវ​នីតិវិធី​និង​គោលការណ៍​ណែនាំ​ចាំបាច់​មួយចំនួនទៀត​ដែល​ច្បាប់​ស្តីពី​សម្បទាន​មិនមាន​ចែង​ដោយ​ម្យ៉ាង​គឺ​ដើម្បី​ធានាបាន​ថា​ដំណើរ​ការរៀបចំ​អភិវឌ្ឍ​គម្រោង​តាម​យន្តការ​ភ​.​រ​.​ជ ប្រព្រឹត្តទៅ ដោយ​អនុលោម​តាម​ក្របខណ្ឌ​និង​នីតិវិធី​រួមមួយ​ដែល​បានផ្តល់​និង​/​ឬ​សន្យា​នឹង​ផ្តល់​ការគាំទ្រ​របស់​រដ្ឋ​ជា​ផ្នែក​ហិរញ្ញវត្ថុ​និង​/​ឬ​ការគាំទ្រ​ផ្សេងទៀត​សម្រាប់​គម្រោង​។​

​សេចក្តីព្រាងច្បាប់​នេះ​ក៏​ដាក់ចេញ​ផងដែរ​នូវ​នីតិវិធី​លទ្ធកម្ម​ជ្រើសរើស​ដៃគូ​ឯកជន​ដើម្បី​អនុវត្ត​គម្រោង ភ​.​រ​.​ជ ទីប្រឹក្សា​គាំទ្រ​ដល់​ការរៀបចំ​អភិវឌ្ឍ និង អនុវត្ត​គម្រោង ភ​.​រ​.​ជ ក្របខណ្ឌ​សម្រាប់​គ្រប់គ្រង​និង​តាមដាន​ការអនុវត្ត​គម្រោង ភ​.​រ​.​ជ និង យន្តការ​គាំទ្រ​ហិរញ្ញវត្ថុ​ព្រមទាំង​ការលើកទឹកចិត្ត​វិនិយោគ​សម្រាប់​គម្រោង ភ​.​រ​.​ជ ។​

​ក្នុងន័យនេះ​សេចក្តី​ព្រោង​ច្បាប់​ស្តីពី ភ​.​រ​.​ជ នេះ​នឹង​ក្លាយជា​ក្របខណ្ឌ​គតិយុត្ត​ដ៏​សំខាន់​មួយ​ក្នុងការ​បង្កើត​បរិស្ថាន​អំណោយផល​ដើម្បី​បន្ត​ជំរុញ​ការចូលរួម​របស់​វិស័យ ឯកជន​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​និង​ផ្តល់​សេវាសាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ​នៅក្រោយ​ពេលដែល​វិបត្តិ​នៃ​ជំងឺ កូ​វីដ​-១៩ ថមថយ​និង​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​តំបន់​និង​សកលលោក​។​

​សេចក្តីព្រាងច្បាប់​ស្តីពី ភ​.​រ​.​ជ នេះ ជា​ច្បាប់​ថ្មី​ជំនួស​ឱ្យ​ច្បាប់​ស្តីពី​សម្បទាន​ហើយក៏​ពុំមែន​ជា​ច្បាប់​ស្តីពី​វិសោធនកម្ម​នោះទេ ។ ទន្ទឹមនេះ​ដើម្បី​អនុវត្តតាម​បទបញ្ញត្តិ​នៃ សេចក្តីព្រាងច្បាប់​នេះ​ឱ្យបាន​ពេញលេញ​និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ស្របតាម​ចក្ខុវិស័យ​ដូច​មានចែង​នៅក្នុង​ឯកសារ​គោលនយោបាយ​ស្តីពី​ការអភិវឌ្ឍ​យន្តការ ភ​.​រ​.​ជ សម្រាប់​ការគ្រប់គ្រង​គម្រោង​វិនិយោគសាធារណៈ ២០១៦-២០២០ ។​

​កិច្ចលទ្ធកម្ម​គម្រោង​វិនិយោគសាធារណៈ​តាម​យន្តការ ភ​.​រ​.​ជ គឺមាន​ភាពខុសគ្នា​ជាមួយនឹង​កិច្ចលទ្ធកម្ម​សាធារណៈ​និង​កិច្ចលទ្ធកម្ម​ពី​ប្រភព​ថវិកា​ដៃគូ​អភិវឌ្ឍន៍ ។ ភាព ខុសគ្នា​នេះ​ទាមទារ​ឱ្យមាន​ការទទួលយក​នូវ​អភិក្រម​ថ្មី និង បង្កើន​ជំនាញ​សមត្ថភាព​ការវិភាគ​និង​វាយតម្លៃ​នៅក្នុង​វិស័យ​សាធារណៈ​ព្រមទាំង​យល់ដឹង​ពី​តម្រូវការ​មុខ​ចំ ណាយ​ថ្មី​ទៀត​មាន​ជាអាទិ៍​ការបំពេញ​ផល​ហិរញ្ញវត្ថុ​គម្រោង​,​កិច្ចធានា​របស់​រដ្ឋ​និង​វិភាគទាន​ទ្រព្យសម្បត្តិ​រដ្ឋ​ជាដើម​។​

​សេចក្តីព្រាងច្បាប់​នេះ​ផ្តល់នូវ​អត្ថប្រយោជន៍​គន្លឹះ​ចំនួន ២​កឺ​ការពង្រីក​លំហ​ហិរញ្ញវត្ថុ​សាធារណៈ​តាមរយៈ​ការអនុវត្ត​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​និង​ការគ្រប់គ្រង​បំណុល សាធារណៈ​ប្រកបដោយ​ភាព​ហ្មត់ចត់​និង​ប្រយ័ត្នប្រយែង​ខ្ពស់​,​លទ្ធភាព​បង្កើន​ចំណាយ​សាធារណៈ​ក្នុង​ការរៀបចំ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ដែលជា​ឃ្នា​ស់​នៃ​កំណើនសេដ្ឋកិច្ច​និង​ពង្រីក​វិសាលភាព​សេវាសាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​និង​ខិតជិត​ប្រជាពលរដ្ឋ​។​

​ប្រសិទ្ធភាព​និង​នវានុវត្តន៍​នៃ​ការរៀបចំ​អភិវឌ្ឍ​និង​អនុវត្ត​គម្រោង​របស់​វិស័យ​ឯកជន​៖​បច្ចុប្បន្ន​ការរៀបចំ​និង​អនុវត្ត​គម្រោង​វិនិយោគសាធារណៈ​តាម​កិច្ចលទ្ធកម្ម​សាធារណៈ​ពី​ប្រភព​ថវិកាជាតិ​និង​ប្រភពធនធាន​ហិរញ្ញប្បទាន​កៀរគរ​បាន​ពី​ដៃគូ​អភិវឌ្ឍន៍​ផ្តោត​សំខាន់​លើ​លក្ខណៈ​បច្ចេកទេស​តាម​យ​ថា​ប្រភេទ​និង​បរិមាណ​នៃ​ទំនិញ​ការងារ សាងសង់​ការងារ​ជួសជុល​ឬ​សេវាកម្ម​ឬ​ហៅថា​បទដ្ឋាន​យ​ថា​ប្រភេទ​ធាតុ​ចូល​(Input Specifications)​។​ដោយឡែក​កិច្ចលទ្ធកម្ម​តាម​យន្តការ ភ​.​រ​.​ជ គឺ​ផ្តោតលើ​បទ ដ្ឋា​ន​យ​ថា​ប្រភេទ​ធាតុ​ចេញ​(Output Specifications)​នៃ​ការសាងសង់​និង​ការងារ​ប្រតិបត្តិ​ការដែល​ផ្តល់​លទ្ធភាព​ឱ្យ​វិស័យ​ឯកជន​អាច​ប្រើប្រាស់​នូវ​ចំណេះដឹង​ចំណេះ ធ្វើ​របស់ខ្លួន​ក្នុង​ការរៀបចំ​អភិវឌ្ឍ​និង​អនុវត្ត​គម្រោង ភ​.​រ​.​ជ ដែល​គ្រ​បណ្ដ​ប់​ពេញ​វដ្ដ​គម្រោង​រួមមាន​៖​ការងារ​ពាក់ព័ន្ធ​នឹង​ការ​រចនា​ប្លង់​វិស្វកម្ម​ការសាងសង់​ហិរញ្ញប្បទាន គម្រោង​ការធ្វើ​ប្រតិបត្តិការ​និង​ការថែទាំ​ទ្រព្យសម្បត្តិ​គម្រោង​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​អ្នកប្រើប្រាស់​និង​ភាគី​រដ្ឋ​ដែលជា​គូភាគី​នៃ​កិច្ចសន្យា​ប៉ុន្តែ​នៅតែ​ទទួលបាន​ផល ចំណេញ​ហិរញ្ញវត្ថុ​សមរម្យ​ផ្អែកលើ​សមិទ្ធិ​កម្ម​ការងារ​ក្នុង​អនុវត្ត​គម្រោង​។​

​សេចក្តីព្រាងច្បាប់​នេះ​នឹង​ក្លាយជា​ក្របខណ្ឌ​គតិយុត្ត​ដ៏​សំខាន់​មួយ​នឹង​ធ្វើឱ្យ​កម្ពុជា​កាន់តែ​មាន​ភាព​ទាក់​ទញ​ចំពោះ​វិស័យ​ឯកជន​ពី​បរទេស និង ក្នុងស្រុក​ដើម្បី​ចូលរួម និង​ជំរុញ​ការអភិវឌ្ឍ​គម្រោង​វិនិយោគសាធារណៈ​តាម​យន្តការ ភ​.​រ​.​ជ ដែលជា​តម្រូវ​ការចាំបាច់​ក្នុងការ​ទ្រទ្រង់​ចីរភាព​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង​, ការបង្កើន​សមត្ថ ភាព​ប្រកួតប្រជែង​,​និង​ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា​។​

​គួររំលឹកថា​កាលពី​ឆ្នាំ​២០១៥ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទទួលបាន​ការអនុញ្ញាត​ដើម្បី​ដឹកមុខ​លើ​ការងារ​រៀបចំ​ក្របខណ្ឌ​គោលនយោបាយ​យុទ្ធសាស្ត្រ និង​គតិយុត្ត សម្រាប់​គ្រប់គ្រង​រៀបចំ និង​អនុវត្ត​គម្រោង​វិនិយោគសាធារណៈ តាម​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​ដែល​ហៅ​កាត់​ថា “​ភ​.​រ​.​ជ​” នៅ​កម្ពុជា​។​

​ក្នុងចំណោម​វិធានការ​គោលនយោបាយ​គ​ន្លឹះៗ​ដែល​បាន​ដាក់ចេញ​ក្នុង​ឯកសារ​គោលនយោបាយ​នេះ​វិធានការ​នេះ​វិធានការ​គន្លឹះ​មួយ​គឺ​ការ​ពិនិត្យឡើងវិញ​លើ​ច្បាប់​ស្តីពី សម្បទាន​និង​រៀបចំ​ក្របខណ្ឌ​គតិយុត្ត​និង​នីតិវិធី​គ្រប់គ្រង​ប្រតិបត្តិការ​គម្រោង (Standard Operating Procedures-SOPs)​។

​នៅក្នុង​កិច្ចដំណើរការ​រៀបចំ​នេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​សេចក្តីព្រាង​ច្បាប់​នេះ ដោយ​ទទួលបាន​ការគាំទ្រ​បច្ចេកទេស​ពី​ជំនាញការ​ផ្នែក​ច្បាប់​របស់ ADB ចាប់តាំងពី​ឆ្នាំ ២០១៧ មក និង​បាន​អនុវត្ត​កម្មវិធី​ឆ្លង​ការ​ជា​បន្តបន្ទាប់​ដោយ​ក្នុងនោះ​៖​បានដាក់​សេចក្តីព្រាងច្បាប់​ស្តីពី ភ​.​រ​.​ជ នេះ បាន​ពិនិត្យ​និង​ផ្តល់យោបល់ លើ​ជំពូក​ចំនួន ៤​នៃ​សេចក្តីព្រាងច្បាប់​នេះ​ពាក់ព័ន្ធ​នឹង​៖ (១) ការដោះស្រាយ​វិវាទ (២)​ទោស​ប្បញ្ញត្តិ (៣) អន្តរ​ប្បញ្ញត្តិ និង (៤) អវសាន​ប្បញ្ញត្តិ​ព្រមទាំង​បានដាក់ សេចក្តីព្រាងច្បាប់​ចុងក្រោយ​នេះ​ផងដែរ ៕