​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២១ លោក ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទ​មុនី តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង រួម​ដំណើរ​ដោយ​លោក សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត និង​មន្ត្រី​សាលាខេត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​ស្បៀង និង​ថវិកា ចូល​បុណ្យ​ជាមួយ​គ្រួសារ​សព ចំនួន ៣ គ្រួសារ ក្នុង​ខេត្តកំពង់ឆ្នាំង​។​

​មានប្រសាសន៍ ចូលរួម​រំលែក​ទុក្ខ ជាមួយ​គ្រួសារ​សព ទាំង ៣ គ្រួសារ ក្នុងឱកាស​នោះ លោក ឡុង ឈុន​ឡៃ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ សុ​វណ្ណា​រិ​ទ្ធិ និង​លោកស្រី កែ ច័ន្ទ​មុនី បាន​មានប្រសាសន៍ថាៈ ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងអស់ តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ការលំបាក​របស់​បងប្អូន គ្រប់ពេលវេលា ដោយ​មិន​ប្រកាន់ពូជសាសន៍ និង​និន្នាការ នយោបាយ អ្វី​នោះឡើយ ។​

​ចំពោះ​អំណោយ សម្រាប់​គ្រួសារ​សព​ទាំង ៣ មាន​៖
​ទី​១- សព​លោកយាយ ហួរ គឹម​សួរ ដែល​បានទទួល​មរណ​​ភាព ដោយ​ជរាពាធ ក្នុង​ជន្មាយុ ១០៦ ឆ្នាំ ដែលមាន​ទីតាំង ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង មាន​បច្ច័យ ១​លាន​រៀល អង្ករ ២០០ គីឡូក្រាម មី​៥ កេស ទឹក​សុទ្ធ ៣ កេះ​
ត្រីខ ៥ យួរ ទឹកត្រី ២ យួរ ។​
​ទី​២ .​សព​ឈ្មោះ អឿន សារិន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ និង​កូន​ឈ្មោះ ចាន់ វី​តា ភេទ​ស្រី អាយុ ៤​ខែ ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ភូមិ​ជា​រៅ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ​។ មី​១០​កេស​, ត្រីខ ១០​យួរ​, ទឹក​សុទ្ធ ៥​កេស​, អង្ករ ២០០​គ​ក្រ​, ថវិកា ១​លាន ៥០​ម៉ឺន​រៀល​។​
​ទី​៣. សព​ឈ្មោះ អ៊ុក ហេង ភេទ​ប្រុស ស្លាប់​ដោយ​ជំងឺលើសឈាម នៅ​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។ មី​១០​កេស​, ត្រីខ ១០​យួរ​, ទឹក​សុទ្ធ ៥​កេស​, អង្ករ ២០០​គ​ក្រ​, ថវិកា ១​លាន​២០​ម៉ឺន​រៀល​៕/V​