ឆ្លាម​យក្ស​ហែល​សំដៅ​ទៅរក​អ្នក​មុជទឹក អ្នក​ស្មារតី​តិច​ប្រាកដជា​ស្លន់​

1115
ចែករម្លែក

​កាលពីពេល​ថ្មីៗ​នេះ អ្នក​ថតរូប​សត្វព្រៃ​ម្នាក់​ឈ្មោះ ហ្វា​ប្រ៊ី​ស ហ្គូ​អើ​រី​ន (Fabrice Guerin) វ័យ ៥០ ឆ្នាំ​ថត​បាន​រូបភាព​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ ខណៈពេល​គាត់ និង​ក្រុម​របស់គាត់​កំពុង​មុជទឹក សមុទ្រ​ឯនាយ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ដើម្បី​ថត​ផ្តិត​យក​រូបភាព​សត្វ​សមុទ្រ​។​

​សម្រាប់​អ្នកខ្សោយ​បេះដូង ឬ​មាន​ស្មារតី​តិច​ប្រាកដជា​ភ័យ​ស្លន់ស្លោ នៅពេល​ឃើញ​ឆ្លាម​យក្ស ហែល​សំដៅ​ទៅរក​ខ្លួន​បែបនេះ ពីព្រោះ​វា​គឺជា​សត្វ​ពិឃាត​ដ៏​សាហាវ​គួរឱ្យខ្លាច​។

​ទោះជា​យ៉ាងណា សម្រាប់​បុរស​ម្នាក់នេះ​មិន​ត្រឹមតែ​មិន​ខ្លាច​នោះទេ គាត់​ថែមទាំង​និយាយថា មាន​អារម្មណ៍​រំភើប​ទៀតផង​។ បើសិន​អ្នក​ស្ថិតក្នុង​ស្ថានភាព​បែបនេះ តើ​អ្នកមាន​អារម្មណ៍​បែបណា​? ប្រែ​សម្រួល​: ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម