ដោយៈមុនីរ័ត្ន/ភ្នំពេញៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិប្រកាសនៅរសៀលថ្ងៃទី៨ខែតុលាឆ្នាំ២០២១ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិ (AUMM) ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី៨ ខែតុលា តាមប្រព័ន្ធវីដេអូ នឹងត្រូវលើកទៅពេលក្រោយវិញ ដោយសារមូលហេតុបច្ចេកទេស។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចេញសេចក្តីជូនព័ត៌មានអំពីកាលបរិច្ឆេទនៃកិច្ចប្រជុំនេះម្តងទៀតនាពេលខាងមុខ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនរដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាគ្រោងនឹងអញ្ជើញចូលរួមកិច្ចប្រជុំដោយផ្ទាល់តាមប្រព័ន្ធវីដេអូ៕សរន