ដោយ:ប.ជ័យ/បន្ទាយមានជ័យ:ចាប់តាំងពីមុន,ពេលកំពុងនិងក្រោយពេលបុណ្យភ្ជុំបិណ្ឌមានភ្ញៀវក្នុងស្រុកយ៉ាងច្រើន កុះករទៅកម្សាន្តស្រូបខ្យល់ មើលទឹកជំនន់ មុជទឹក ទទួលទានអាហារ រាំច្រៀង…សប្បាយប៊ិះភ្លេចខ្លួន នៅទីនោះ ។

លោកហ៊ឹល រ៉ាយ៉ាអភិបាលនិងជាប្រធានគណៈបញ្ជាការកងឯកភាពរដ្ឋបាលក្រុងសិរីសោភ័ណឱ្យដឹងនៅថ្ងៃទី៨ខែតុលា ឆ្នាំ២០២១ ថា មកទល់ថ្ងៃនេះ វិធានការដែលលោកបានដឹកនាំកងកម្លាំង មន្ត្រីបិទខ្ទប់ ក្រុងទីតាំងនោះបណ្តោះអាសន្ន នៅបន្តជាធរមានរហូតតទៅទៀត ។នោះមកពីមានភ្ញៀវក្នុងស្រុកបាននាំគ្នាទៅលេងកកកុញពេក ហើយមានការធ្វេស ប្រហែស ដែលនាំឱ្យមានក្តីបារម្ភដ៏ជ្រាលជ្រៅពីការផ្ទុះជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ ។

លោកបានរំលឹកថា មុននេះ ក្រុងក៏បានសហការនិងដឹកនាំកម្លាំងចម្រុះ មន្ត្រី យុវជនស.ស.យ.ក.ធ្វើការណែនាំបង្ការកូវីដ ធ្វើការអប់រំ សម្អាតសម្រាម អនាម័យបរិស្ថាន សមទូកក្រុមរុករកសង្គ្រោះ ផងដែរ ៕សរន