ដោយ:ប.ជ័យ/បន្ទាយមានជ័យ:អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានចូលរួមរំលែកទុក្ខនិងឧបត្ថម្ភបុណ្យ ឈាបនកិច្ចសពលោក ដុំ សំបូរ អ្នកកាសែតនៃទូរទស្សន៍ប៉ុស្តិ៍លេខ៣នៅក្រុងប៉ោយប៉ែត។

នៅល្ងាចថ្ងៃទី៨ខែតុលាឆ្នាំ២០២១លោកអភិបាលខេត្តបានស្នើឱ្យមិត្តរួមអាជីពក្នុងនោះមានអ្នកយកព័ត៌មានកាសែតរស្មីកម្ពុជាអ្នកយកព័ត៌មានគេហទំព័រភ្នំពេញថ្មីនិងទូរទស្សន៍អិនធីវី(NTV)ជំនួសមុខលោកនាំបណ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំនិងសោកស្តាយ ព្រមទាំងដោយនាំទេយ្យទាននិងថវិកាទៅជូនគ្រួសារសព។

អំណោយឧបត្ថម្ភរួមមានអង្ករ១០០គីឡូក្រាម,ទឹកសុទ្ធវីតាល់៥កេស,ត្រីខ៣យួរ,ទឹកត្រី៣យួរ,ទឹកស៊ីអ៊ីវ៣យួរ,មី៣កេសនិងថវិកាមួយលានរៀល។

ក្នុងនាមក្រុមគ្រួសារនៃសពអ្នកស្រីជាភរិយាកូនស្រីនិង,ក្នុងនាមស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣និងសមាគមប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA)ប្រចាំកម្ពុជាបានថ្លែងអំណរគុណចំពោះ លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយ មានជ័យនិងលោកស្រីជ័យ ណារី ដែលបានឧបត្ថម្ភដល់គ្រួសារសពលោកដុំ សំបូរអ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្តិ៍ លេខ៣និងជាសមាជិកគណៈកម្មាធិការនាយកសមាគមអ្នកសារព័ត៌មានអាស៊ាន(UMA)ប្រចាំកម្ពុជាសម្រាប់ធ្វើបុណ្យឈាបនកិច្ចនេះក៏ដូចផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារបន្តរស់នៅដោយគ្មានស្វាមីនិងគ្មានឪពុក ។

ពួកគេក៏រំលឹកដែរថា លោកអ៊ុំ រាត្រី ក៏ធ្លាប់បានជួយថវិកាផ្ទាល់ខ្លួនចំនួន២០០ដុល្លារដែរកាលពីលោកដុំ សំបូរ សម្រាក ព្យាបាលជំងឺដាច់សសៃឈាមក្នុងខួរក្បាលនិងរោគាពាធជាច្រើនទៀត ក្នុងមន្ទីរពេទ្យនៅខេត្តសៀមរាប៕សរន