ហ្វ្រេ​ដ រំភើបចិត្ត​នៅពេល​ក្លឹប​ធំ​ពីរ​នៅ​ព្រី​មី​ញ៉េ​លី​ក​ចាប់អារម្មណ៍​

863
ចែករម្លែក

ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល ហ្វ្រេ​ដ (Fred) បានដឹង​អំពី​ចំណាប់អារម្មណ៍​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ខណៈ​ពួកគេ​ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​៥២,៥​លាន​ផោន​មកកាន់​ពហុកីឡាដ្ឋាន Old Trafford ។​
​ ​
​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​អះអាងថា មានការ​ជឿនលឿន​ជុំវិញ​ការចរចា​ចាប់តាំងពី​កិច្ចព្រមព្រៀង ផ្ទេរ​មកកាន់​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បរាជ័យ​កាលពី​រដូវ​កាល​ទិញដូរ​ខែមករា​។​
​ ​
​ចាប់តាំងពី​ពេលនេះ​មក ក្លឹប​ស៊ី​ធី​បាន​បង្វែរ​ចំណាប់អារម្មណ៍​របស់ខ្លួន​លើ​កីឡាករ ជ័រ​ជី​ញ៉ូ (Jorginho) របស់​ក្លឹប Napoli ប៉ុន្តែ​យូ​ណាយ​ធី​ត​រំពឹងថា នឹង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ ហ្វ្រេ​ដ មុន​ព្រឹត្តិការណ៍​វើ​ល​ខាប់​។​
​ ​
​ហ្វ្រេ​ដ គ្រោង​នឹង​បង្ហាញមុខ​នៅ​អង់គ្លេស​នៅ​ចុង​សប្តាហ៍​នេះ នៅពេល​ក្រុម​ប្រេ​ស៊ី​ល​ធ្វើដំណើរ​មក កាន់​ពហុកីឡាដ្ឋាន Anfield សម្រាប់​ជំនួប​កម្តៅ​សាច់ដុំ​មុន​វើ​ល​ខាប់​ជាមួយ​ក្រុម​ក្រូ​អាត​។ គេ​ជឿថា កីឡាករ​រូបនេះ​ត្រៀម​នឹង​ពិនិត្យ​សុខភាព​នៅពេលនោះ​ផងដែរ​។​
​ ​
​ហ្វ្រេ​ដ បាន​និយាយថា “​ការចរចា​បោះជំហាន​ទៅមុខ​ចាប់តាំងពី​ខែមករា​។ អាចមាន​កិច្ចព្រមព្រៀង ផ្ទេរ​ទៅ​ស៊ី​ធី​។ ក្រោយមក​ក្លឹប​កំពូល​ទាំងពីរ​គឺ​ស៊ី​ធី​និង​យូ​ណាយ​ធី​ត​បាន​ចរចា​ជាមួយ Shakhtar និង​ជាមួយ​ភ្នាក់ងារ​របស់ខ្ញុំ​អំពី​លទ្ធភាព​ផ្ទេរ​។

​ហ្វ្រេ​ដ បន្តថា “​ភ្នាក់ងារ​របស់ខ្ញុំ​ទទួលខុសត្រូវ​ការងារ​នេះ​។ គាត់​គឺជា​មនុស្ស​ស្ងប់ស្ងាត់ និង​ជាម​នុស្ស ដែល​ខ្ញុំ​ជឿជាក់​បំផុត​។ វា​គឺជា​កិត្តិយស​ដែលមាន​គ្រូបង្វឹក​ឆ្នើមៗ​នៅ​តំបន់​អឺរ៉ុប​ចាប់អារម្មណ៍​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ហ្វ្រេ​ដ (Fred)

ទីតាំងផ្សាយពាណិជ្ជកម្ម