​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ប្រេ​ស៊ីល​បាន​ឈ្នះ​ការប្រកួ​តទាំង ៩ ក្នុង​វគ្គ​ជម្រុះ​វើល​ខាប់​រហូតមកទល់​ពេលនេះ​ហើយ​អាច​ឈ្នះ​លើក​ទី ១០ នៅ​ថ្ងៃអាទិត្យ​នៅ​ប្រទេស​កូឡុំប៊ី​។ ប្រេ​ស៊ីល​នាំមុខ​៨​ពិន្ទុ​ក្នុង​ការប្រកួត​ជម្រុះ​វើល​ខាប់​វិលជុំ​នៅ​ទ្វីប​អាម៉េរិក​ខាងត្បូង​ដែល​មាន ១០ ប្រទេស​។​

​ប៉ុន្តែ​មួយ​ឆ្នាំ​មុន​ពេល​ការប្រកួត​បើកឆាក​វើល​ខាប់​នៅ​កាតាចាប់ផ្តើម​មាន​អ្នក​គាំទ្រ​ក្រុម​សាំ​បា​មួយចំនួន​មិន​សប្បាយចិត្ត​នឹង​ទម្រង់​លេង​របស់​ក្រុម​ទេ ត្បិត​ឈ្នះ ៣-១ លើ​វ៉េណេស៊ុយ​អេ​ឡា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ហើយ​កង្វល់​របស់​ពួកគេ​គឺ​លើ​ចិត្តសាស្ត្រ​លេង​របស់​គ្រូបង្វឹក​លោក​ទីតេនៅ​ក្នុង​ការប្រកួត​ថ្ងៃអាទិត្យ​ស្អែក​នេះ​។​

​អា​ហ្សង់​ទីន​វិញ​កំពុង​ឈរ​នៅ​លេខ​២​យ៉ាង​សុខសាន្ត និង​កំពុង​សម្លឹងមើល​ថ្ងៃ​ជោគជ័យ​បន្ថែមទៀត ក្រោយ​ឈ្នះ​ពាន Copa America​។​

​ជ័យជម្នះ​ក្នុងផ្ទះ​ទល់​នឹង​អ៊ុយ​រូ​ហ្គាយ​អាច​ធ្វើឱ្យ​ក្រុម​របស់​លី​អូ​នែ​ល ម៉េស​ស៊ី ខិត​កាន់តែ​កៀក​នឹង​ការឡើង​ទៅលេ​ងវើល​ខាប់​នៅ​កាតា​។​

​ប្រេ​ស៊ីល​នាំមុខគេ​លើ​កំពូល​តារាង​ដោយមាន ២៧ ពិន្ទុ​ហើយ​អា​ហ្សង់​ទីនមាន ១៩ ប្រកួត​ក្នុង ៩ ប្រកួត​។ ការប្រកួត​រវាង​ប្រេ​ស៊ីល​និង​អា​ហ្សង់​ទីនកា​លពី​ខែកញ្ញា​ត្រូវបាន​ផ្អាក​បន្ទាប់​ពី​លេង​បាន ៧ នាទី​ដោយសារ​ពិធីការកូ​វីដ​១៩​។​

​អេក្វាទ័រ​និង​អ៊ុយ​រូ​ហ្គាយ​មាន ១៦ ពិន្ទុ​បន្ទាប់​ពី​ប្រកួត ១០ លើក​ប៉ុន្តែ​អេក្វាទ័រ​មាន​ជ័យជម្នះ​ច្រើន​ជាង​និង​កាន់កាប់​ចំណាត់ថ្នាក់​លេខ ៣ ។ កូឡុំប៊ី​ស្ថិតនៅលេខ ៥ ដោយមាន ១៤ ពិន្ទុ​។​

​ក្រុម​កំពូល​តារាង​ទាំង​៤​នឹង​ទទួលបាន​កៅអី​វើល​ខាប់​មួយនៅ​កាតា​ឆ្នាំក្រោយ​។ ចំណាត់ថ្នាក់​លេខ ៥ នឹង​លេង​ជម្រុះ​ទល់នឹង​ក្រុម​មួយ​ទៀត​មកពី​ទ្វីប​ដទៃ​។

​កូឡុំប៊ី vs ប្រេ​ស៊ីល

​នី​ម៉ា​នឹង​បង្ហាញ​វត្ត​មាន​សម្រាប់ប្រេ​ស៊ីល​ក្រោយ​ជាប់បម្រា​មមួយ​ប្រកួត ប៉ុន្តែ​អ្វី​ដែល​អ្នកគាំទ្រ​បារម្ភ​គឺ​ចិត្តសាស្ត្រ​លេង​របស់លោក​ទី​តេ ដែល​ប្តូរ​ទម្រង់​លេង​រញ៉េរញ៉ៃ​សម្បើម​ណាស់ ដែល​ពេល​ឈ្នះ​ក្រុម​អន់​វ៉េណេស៊ុយ​អេ​ឡា ក៏​គាត់​សាកល្បង​ក្បួន​ផ្សេង​ដើម្បី​ទប់ទល់​ដែរ​។

​កូឡុំប៊ី​នឹង​មិន​មាន​វត្តមានកីឡា​ករសំខាន់ វ័ន ក្វា​ដ្រា​ដូ ទេ ព្រោះ​ជាប់​បម្រាម ក្រោយ​ទទួលបាន​កាត​លឿង​មួយទៀត​ពេល​ប៉ះ​អ៊ុយ​រូ​ហ្គាយ​។ អ្នក​ដែល​ចូល​ជំនួស​រូបគេ​គឺ​កីឡាករ វ័ន គ្វី​ន​តេ​រ៉ូ​។

​អា​ហ្សង់​ទីន vs អ៊ុយ​រូ​ហ្គាយ​

​អា​ហ្សង់​ទីនទ​ទួល​អ៊ុយ​រូ​ហ្គា​យ ២៣ ដង​ហើយ តែ​មិន​ដែល​ចាញ់​នោះ​ទេ​។ អា​ហ្សង់​ទី​ននឹង​មាន​ខ្សែប្រយុទ្ធ ឡូ​តា​រ៉ូ ម៉ា​ទីណេស​ក្នុង​ក្រុម​វិញ ក្រោយ​ជា​ពី​របួស​។ កីឡាករ​ដទៃទៀត​រួម​ទាំង​ម៉េស​ស៊ី​នឹង​មាន​វត្តមាន​។

​អ៊ុយ​រូ​ហ្គាយ​បាត់​វត្តមាន​កីឡាករ​សំខាន់ៗ​បី​រូប​គឺ ខ្សែបម្រើ​រ៉ូ​ឌ្រី​ហ្គោ បិ​ន​តាំង​គួ (​ផ្អាក​១​ប្រកួត​) ខ្សែការពារ ចូសេ ម៉ា​រៀ គី​មេណេស និង​ខ្សែបម្រើ​ប្រយុទ្ធ ចូ​ចៀន ដេ អា​រ៉ា​ស្កេតា (​របួស​ទាំងពីរ​)៕

​គ្រូបង្វឹក​ប្រេ​ស៊ីល​លោក​ទីតេ