ដោយ​:​រិ​ទ្ធិ​សែន​/​ពោធិ៍សាត់ ៖ នគរបាល​ខេត្តពោធិ៍សាត់​បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២១ នេះ​ថា សាកសព​នារី​ម្នាក់​ដែល​គេ​ប្រទះឃើញ​ក្នុង​បង្វេច​ខ្ចប់​ទុក​នៅខាងមុខ​បន្ទប់​លេខ​៦​នៃ​ផ្ទះសំណាក់​យីហោ​(​យុ​ិ​ន​សុ​ិ​ន​ថ្មី​)​ដែល​ស្ថិតនៅ​ភូមិ​ថ្នល់បំបែក សង្កាត់​រលាប ក្រុង​និង​ខេត្តពោធិ៍សាត់ ត្រូវបាន​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ហើយ គឺ ឈ្មោះ ជន ស្រីណូ ភេទ​ស្រី អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែរ មានកូន​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​រស់នៅ​ជាមួយ​ជីដូន មាន​ទីលំនៅ​ភូមិ​ទួល​គ្រួស សង្កាត់​ចំរើន​ផល ក្រុង​.​ខេត្តពោធិ៍សាត់​ជា​ករណី​ឃាតកម្ម​រឹត​.​ក​សម្លាប់​យក​ម៉ូតូ ។​

​លោក​ឧុ​ត្ត​ម​សេនីយ៍​ត្រី ម៉ូ លីដា បានអោយដឹងថា ក្រោម​ការពិនិត្យ​ស្រាវជ្រាវ​ជាក់ស្ដែង​នៅ​ជុំវិញ​កន្លែងកើតហេតុ​ជាមួយ​គ្រូពេទ្យ​ជំនាញ នៅវេលា​ម៉ោង​៩ និង​២០​នាទី រហូតដល់​វេលា​ម៉ោង​១០ និង​១០​នាទី ព្រឹក​ថ្ងៃទី​៨ ខែតុលា​(​ថ្ងៃកើតហេតុ​)​ទើប​ស្គាល់​អត្តសញ្ញាណ​សព​ស្ត្រី​រងគ្រោះ​ខាងលើ មាន​កម្ពស់​១,៤៨​ម៉ែត្រ សម្បុរ ខ្មៅ​ស្រអែម ពាក់​អាវដៃវែង ពណ៌​ក្រហម​មាន​ផ្កាកូលាប ស្លៀកខោ​ជើងវែង ពណ៌​ក្រហម​មាន​ផ្កាកូលាប សព​មាន​សភា​ពនៅ​ទន់​សន្លាក់ ផ្នែក​.​កមាន​ស្នា​មរឹត​នឹង​កន្សែងពោះគោ ពណ៌​ផ្កាឈូក​១​ជុំ ពេល​ស្រាយ​កន្សែង​មាន​ខ្សែ​នីឡុង ពណ៌​ស រុំ​ក​២​ជុំ ពេល​កាត់​ខ្សែ​នីឡុង មាន​ស្នាម​ជាំ​ទ្រុឌ​ជា​រង្វង់​ជុំ​ទំហំ​០,៥​ស​.​ម ចំហៀង​.​ក​ខាងស្ដាំ​មាន​ស្នាម​ជាំ​ទ្រុឌ​ចំនួន​៣​កន្លែង ប្រដាប់ភេទ​សព​មាន​ទឹកកាម​បុរស​ជាច្រើន ការពិនិត្យ​ផ្នែក​ខាងក្រៅ​នៃ​សព លទ្ធផលៈ ដូច​បាន​រៀបរាប់ ក្រៅពីនោះ​កម្លាំង​សមត្ថកិច្ច​ពុំបាន​ពិនិត្យឃើញ​អ្វី​នោះទេ សព​អាច​ស្លាប់​លើសពី​៤​ម៉ោង ។​

​ស្នងការរង​នគរបាល​ខេត្តពោធិសាត់​ទទួល​ផ្នែក​ព្រហ្មទណ្ឌ បានអោយដឹង​តាម​ការបំភ្លឺ​ជុំវិញ​ទីកន្លែង​កើតហេតុ និង​យោងតាម​ការពិនិត្យ​ស្រាវជ្រាវ​ជាក់ស្ដែង សម្រេច​សន្និដ្ឋានថា ជនរងគ្រោះ​អាច​ស្លាប់​ដោយ​ឃាតកម្ម​រឹត​.​ក​សម្លាប់​យក​ម៉ូតូ​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ​(​ជន ស្រីណូ​)​ខណៈ​មាន​លិខិត​ទិញ​លក់​ម៉ូតូ​ពី​ឈ្មោះ សាន់ សុភា ភេទ​ប្រុស មាន​ទីលំនៅ​ភូមិពាល​ញែក​ទី​-២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​.​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ ។​

​ស្ត្រី​ឈ្មោះ ម៉ុ​ល រ៉េត ភេទ​ស្រី អាយុ ៦២​ឆ្នាំ ជនជាតិខ្មែរ ត្រូវជា​ម្ដាយ​ង្កើ​ត​ជនរងគ្រោះ មាន​ទីលំនៅ​ភូមិ​ទួល​គ្រួស សង្កាត់​ចំរើន​ផល ក្រុង​.​ខេត្តពោធិ៍សាត់ បានបញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​នគរបាល​ថា ជនរងគ្រោះ​ពិតជា​កូនស្រី​របស់គាត់​មែន មួយរយៈ​នេះ គាត់​ពុំ​សូវ​ចូល​ផ្ទះ​ទេ កន្លះ​ខែ​ទៅ​១​ខែ​ឃើញ​មក​មួយ​ភ្លែត​សុំ​លុយ​៥​ទៅ​៦​មុ​ឺ​ន​រៀល​ទៅ​បាត់​មិនដឹង​ជា​ទៅណា​នោះទេ សាកសព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ស្ត្រី​ជា​ម្ដាយ ដើម្បី​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ករណី​ឃាតកម្ម​រឹត​.​ក​សម្លាប់​ខាងលើនេះ សមត្ថកិច្ច​ជំនាញ​កំពុងបើក​ការស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ​ក្នុងករណី​ឃាតកម្ម​ខាងលើនេះ​ផងដែរ ។​

​សូមបញ្ជាក់ថា​ករណី​ឃាតកម្ម​ខាងលើ​បានកើត​ឡើង​នៅវេលា​ម៉ោង ៨ និង ១០ នាទី​ថ្ងៃទី ៨ តុលា ២០២១​នៅផ្ទះ​សំណាក់​យីហោ​យិន​ស៊ិន​ថ្មី​ដែល​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់បំបែក​សង្កាត់​រលាប​ក្រុង​នៅ​ខេត្តពោធិ៍សាត់​៕​